ញ៉ាំប្រោនយូរហើយ មានដឹងថាភេសជ្ជៈអ្វីពិសេសប្រចាំហាងរបស់ប្រោនអត់?

ប្រសិនបើអ្នកជាអតិថិជនប្រោន ឬ តែងតែតាមដានគេហទំព័រហ្វេសប៊ុករបស់ប្រោន អ្នកទាំងអស់​គ្នា​ប្រាកដជាដឹងយ៉ាងច្បាស់អំពីចម្លើយមួយនេះជាមិនខាន។

បើនិយាយទៅ ភេសជ្ជៈពិសេសប្រចាំហាងរបស់ប្រោនមាន 6 មុខ ដែលសុទ្ធសឹងតែផ្សំឡើង​ពី​ស្ករត្នោតធម្មជាតិរបស់ខ្មែរយើងទាំងអស់។ ភេសជ្ជៈទាំង 6 មុខនេះ មានរសជាតិឆ្ងាញ់​ និងក្លិនឈ្ងុយប្លែក ដែល ហាងកាហ្វេដទៃទាំងក្នុង និងក្រៅ​ប្រទេសពុំទាន់មាននៅឡើយ។

ដោយសារតែស្ករត្នោតធម្មជាតិរបស់ខ្មែរជាស្ករបែបកម្រ ដូច្នេះហើយនៅបរទេសពួកគេប្រាកដជាពិបាក​ណាស់​ក្នុងការប្រើប្រាស់វាដើម្បីច្នៃឲ្យចេញជាកាហ្វេដ៏ឈ្ងុយ និងឆ្ងាញ់ដូច​ប្រោនបាន។ តែនៅក្នុងស្រុកយើងវិញ ក៏យើងស្ទើរតែពុំដែលឃើញមានហាងកាហ្វេណា ប្រើស្ករត្នោតធម្មជាតិ​របស់ខ្មែរមកលាយ​ជាមួយ​កាហ្វេដែរ។ ចឹងមានឆ្ងល់អត់ថា ហេតុអ្វីបានជាប្រោនជ្រើសរើសយកស្ករត្នោតខ្មែរមកច្នៃ​ដើម្បីបង្កើតភេសជ្ជៈពិសេសប្រចាំហាងរបស់ខ្លួន?

បើយោងតាមហ្វេសប៊ុករបស់ប្រោន មូលហេតុចម្បងនៃការប្រើប្រាស់​ស្ករត្នោតរបស់ខ្មែរយើងនេះ គឺដោយសារតែវាមានក្លិនឈ្ងុយប្លែកខុសពីស្ករដទៃ មានរសជាតិផ្អែមឆ្ងាញ់បែបខារ៉ាមេល និងអត្ថប្រយោជន៍សម្រាប់សុខភាពក៏ប្រសើរជាងស្ករភាគច្រើនផងដែរ។ ក្រៅពីនេះ ប្រោន  (BROWN) ដែលជាភាសាអង់គ្លេសបកមកជាខ្មែរថា “ត្នោត” សំដៅទៅលើដើមត្នោតជាដើមឈើតំណាងអត្តសញ្ញាណជាតិយើង​ ហើយប្រោនជាហាងកាហ្វេដែលបង្កើតដោយកូនខ្មែរ ដូច្នេះហើយការជួយ​កសិករក្នុងស្រុក ការប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់របស់ខ្មែរ និងការបង្កើតបទពិសោធន៍កាហ្វេដែល​ជារបស់ខ្មែរ តែងតែជាអទិភាពរបស់ពួកគាត់ជានិច្ច។

តោះចង់ដឹងថា ភេសជ្ជៈផ្សំជាមួយស្ករត្នោតខ្មែរមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយយ៉ាងណា​ កុំភ្លេចទៅភ្លក់ទាំងអស់គ្នា។

Brown Coffee and Bakery

ព័ត៌មានគួរតែអានបន្ទាប់