វ័នម៉របឹកកក់ ភោជនីយដ្ឋានខ្មែរដែលមានក្បូរក្បាច់ស្ថាបត្យកម្មខ្មែរដ៏ល្អប្រណិតដាច់គេ

ភោជនីយដ្ឋានវ័នម៉រនឹងធ្វើការបើកដំណើរការភោជនីយដ្ឋានដ៏ថ្មីស្រឡាងមួយទៀតរបស់ខ្លួនដែលមានទីតាំងនៅម្ដុំបឹងកក់នាថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២២ នេះហើយ ។ គ្រាន់តែសម្លឹងមើលពីចំងាយលោកអ្នកអាចនឹងភ្លឹកជាមួយនឹងក្បូរក្បាច់រចនាដ៏ល្អប្រណិតនៃស្ថាបត្យកម្មរបស់ខ្មែរដែលមានតាំងពីយូរលង់ណាស់មកហើយនៃភោជនីយដ្ឋានវ័នម៉របឹកកក់។

មើលពីខាងក្រៅស្លុងអារម្មណ៍មួយតង់ហើយ តែរាល់ពេលដែលឈានចូលមកដល់ខាងក្នុងភ្លាម អ្នកនឹងទទួលបានចំណីអារម្មណ៍នៃប្រណិតភាពដ៏ស្រស់សោភារបស់ការតុបតែងលម្អរអមទៅដោយគ្រឿងសង្ហារឹមឈើជាមួយនឹងទីធ្លាអង្គុយយ៉ាងធំទូលាយមានផាសុកភាព ធានាបាននូវការទទួលទានអាហារដ៏រីករាយ។ ភោជនីយដ្ឋានវ័នម៉របឹកកក់ក៏មានជាបន្ទប់ប្រជុំ និងបន្ទប់ផ្សេងៗទៀតដែលមានចារឈ្មោះបែបខ្មែរដែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅ។

សម្រស់ស្រស់អស្ចារ្យទាំងក្នុងនិងក្រៅគឺឥតទាស់តែម្តង។ សម្រាប់អ្នកដែលចូលចិត្តថតរូបនៅទីនេះមានប្លង់ថតស្អាតៗជាច្រើន បើនៅខាងក្រៅទៀតគឺពន្លឺគ្រប់គ្រាន់ គឺរឹតតែអេម! ម្យ៉ាងទៀត នៅទីនេះមានចំណតឡានយ៉ាងធំទូលាយ ដាក់បានយានយន្តបាន៥០គ្រឿងដោយមិនបាច់បារម្ភ។

ភោជនីយដ្ឋានវ័នម៉របឹងកក់ មានបម្រើជូននូវម្ហូបបែបខ្មែរ បង្អែម និងភេសជ្ជៈជាច្រើន ងាយស្រួលក្នុងការជ្រើសរើស។ ក្នុងឱកាសសម្ពោធ ភោជនីយដ្ឋានវ័នម៉របឹងកក់ មានការផ្ដល់ជូនពិសេស គឺអតិថិជន ៩ នាក់មានឱកាសឈ្នះ វ័នម៉រកាត ដែលគិតជាទឹកប្រាក់រហូតដល់ $1,000 ឯណោះ! គ្រាន់តែធ្វើតាមការណែនាំងាយៗដោយថតរូបនៅភោជនីយដ្ឋានវ័នម៉របឹងកក់ រួចបង្ហោះលើបណ្ដាញសង្គមដោយដាក់ #OneMoreBoeungKak អ្នកនឹងមានឱកាសទទួលបាន៖

រង្វាន់លេខ 1: $300​ (១នាក់)
រង្វាន់លេខ 2: $150 (៣នាក់)
រង្វាន់លេខ 3: $50 (៥នាក់)

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក One More Restaurant

ផែនទី៖ https://goo.gl/maps/tgaXnuMBSCmNzqCs6

ភោជនីយដ្ឋាន វ័នម៉របឹងកក់

  • #One More Restaurant Boeung ​Kak, Commune Srah Chak, District Daun Penh, Phnom Penh
  • 081 390 333

ព័ត៌មានគួរតែអានបន្ទាប់