ថ្មី! ប្លែក! ភីហ្សារសជាតិនំបញ្ចុកពី Pizza 4P's Cambodia! ធ្លាប់សាកនៅ?

ហាងភីហ្សាដ៏ល្បីមួយកន្លែងដែលមានឈ្មោះថា Pizza 4P’s ដែលបានបើកទ្វារបម្រើជូនភីហ្សារសជាតិដើមនៅប្រទេសខ្មែរយើងបានមួយរយៈធំ ល្បីខាងឈីសឆ្ងាញ់ធ្វើដោយខ្លួនឯង ស្រស់ៗតែម្ដង។ ថ្មីៗនេះ ហាង Pizza 4P’s  បានដាក់លក់ភីហ្សារសជាតិថ្មីស្រឡាងមួយ គឺភីហ្សារសជាតិនំបញ្ចុក។ គ្រាន់តែលឺឈ្មោះ ដឹងតែរៀងប្លែកចិត្តហើយ​ត្រូវអត់? តស់! មកស្គាល់ទាំងអស់គ្នា!

Credit to Pizza 4P's Cambodia

ភីហ្សានំបញ្ចុកនេះ ជាការបូកផ្សំគ្នារវាងគ្រឿងផ្សំរបស់នំបញ្ចុកដូចជា គ្រឿងបុក ត្រី ខ្ទិះដូង និងជាពិសេសប្រហុក ជាមួយនឹងសាច់ម្សៅភីហ្សា រួមបញ្ចូលជាមួយឈីស។ ការជួបជុំគ្នានៃគ្រឿងផ្សំទាំងអស់នេះ បង្កើតបានរសជាតិដ៏ប្លែកមួយមិនធ្លាប់លឺពីមុនមក!

Credit to Pizza 4P's Cambodia

Credit to Pizza 4P's Cambodia

ជាធម្មតា នំបញ្ចុកមិនខ្វះបានទេ ជាមួយនឹងល្បោយ ហើយភីហ្សានំបញ្ចុកយើងនេះក៏ដូចគ្នាដែរ! សម្បកភីហ្សាគឺស្រោចស្រោបដោយបន្លែល្បោយស្រស់ៗ គ្រប់ពណ៌នៅពីលើ ធ្វើឲ្យមើលទៅទាក់ភ្នែកគួរឲ្យទំនងចង់ភ្លក់។ ល្បោយទាំងនេះមិនត្រឹមតែជួយបង្កើនសម្រស់នោះទេ តែក៏ជួយបន្ថែម Texture ឲ្យភីហ្សាទាំងមូល នៅពេលទំពារមួយម៉ាត់ៗ មានលាយជាតិស្រួយខ្លះ ជាតិបំព្រងនៃបន្លែខ្លះទៀតផង។

Credit to Pizza 4P's Cambodia

ភីហ្សានំបញ្ចុកនេះមានតម្លៃ $7.8  ដែលអាចញ៉ាំបានប្រហែល 2 នាក់ហើយភីហ្សានំបញ្ចុកនេះគឺមានជាប្រចាំ មិនមានកំណត់ថ្ងៃនោះទេ ដូច្នេះកុំភ្លេចទៅសាកទាំងអស់គ្នាណា៎!

Credit to Pizza 4P's Cambodia

Googlemap

Pizza 4P's Cambodia

  • F02-01 Street 1 Presh, 12300, Preah Sisowath Quay, Phnom Penh
  • 089 242 264

ព័ត៌មានគួរតែអានបន្ទាប់