ឡោញទើបបើកថ្មីជាមួយរចនាបទដ៏ស្រស់សោភាកំពុងតែទាក់អារម្មណ៍ខ្លាំង

ជារឿយៗឲ្យតែល្ងាចឡើងឬ ថ្ងៃចុងសប្តាហ៍អ្នកប្រហែលជាតែងតែចង់រកកន្លែងមួយដើម្បីរំសាយទុក្ខកង្វល់ជាមួយនឹងកន្លែងដែលមានផាសុកភាពអមជាមួយជម្រើសម្ហូប និងស្រាបៀរច្រើនមុខ។ ថ្ងៃនេះ FoodBuzz មានឡោញបើកថ្មីមួយគឺ នឹក-Nirk Lounge នៅម្តុំទួលគោក។ 

                                                                              Credit to: នឹក-Nirk Lounge

ឲ្យតែយប់ឡើងនឹក-Nirk Lounge​​ តែងតែជៈរូបឆោមដ៏ស្រស់សោភាត្រជាក់ភ្នែកជាមួយនឹងអំពូលភ្លើងណេអុងពណ៍ខៀវអមជាមួយអក្ស​រ “នឹក” ប៉ុនៗណាណីតែម្តង។ គ្រាន់តែមើលពីខាងក្រៅក៏គួរឲ្យចង់ចូលដែរ។ 

                                                                            Credit to: នឹក-Nirk Lounge

មកដល់ខាងក្នុងភ្លាមស្រឡះភ្នែកមួយតង់ទៀតជាមួយការតុបតែងឡោញបែបខ្មែរស្រដៀងទៅនឹងជំនាន់​សម័យលង្វែក​លាយឡំជាមួយភាពទាន់សម័យដែលបង្កើតឲ្យកាន់តែមានភាពរ៉ូមែនទិកស្របពេលដែរមានការប្រគុំតន្រ្តីផ្ទាល់។ អ្នកដែរបេតីទៅលើពណ៍ខៀវ ឬលឿងបើបានមកដល់​ នឹក-Nirk Lounge​ ប្រហែលជាពិបាកដកចិត្តទៅកន្លែងផ្សេងបន្តិចហើយ។ 

                                                                                Credit to: នឹក-Nirk Lounge

ក៏ចង់បញ្ជាក់ដែរថា នឹក-Nirk Lounge​ គឺទើបតែបើកសាកល្បងពាក់កណ្តាលឆ្នាំ 2022 នេះទេជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃ 20% ទៅលើគ្រប់មុខម្ហូបទាំងអស់ ក៏ដូចជាស្រាក្រឡុក និងប្រភេទស្រាវីស្គីផងដែរ។ 

                                                                                   Credit to: នឹក-Nirk Lounge

 

                                                                                   Credit to: នឹក-Nirk Lounge

នឹក-Nirk Lounge

  • #4 Street 516, Khan Toul Kork, Phnom Penh Cambodia
  • 095875975

ព័ត៌មានគួរតែអានបន្ទាប់