ផ្សាររាត្រី និងការតាំងពិព័រណ៌អាហារទាំង 5 កន្លែងនេះដែលអ្នកមិនគួររំលងចុងសប្តាហ៍នេះ!

តើ​អ្នក​កំពុងតែ​ស្វែង​រក​កន្លែងសម្រាប់លំហែកាយ​លេង​ពេលចុង​សប្តាហ៍​នេះតែអត់ដឹងថាទៅណាមែនទេ? បើអត់ដឹងទៅណា ទៅមើលផ្សាររាត្រី និងការតាំងពិព័រណ៍អាហារ ទាំង​ 5 កន្លែងនេះ។ និយាយពីថាមានមូុបអាហារ និងភេសជ្ជៈជាច្រើនមុខ ច្រើនបែបមិនថា ហិល ផ្អែម ប្រៃ សាប​ នោះទេគឺថាមានទាំងអស់ ហើយព្រមទាំងវត្ថុមានលក់អនុស្សាវរីយ៍ប្លែកៗជាច្រើនប្រភេទទៀតផង។​ តោះមកស្គាល់ទាំង 5 កន្លែងនេះទាំងអស់គ្នា!

១. Slaprea, Cambodia’s Biggest Food Festival

ពិព័រណ៌អាហារ Slaprea បានត្រលប់មកវិញម្តងទៀតហើយនៅឆ្នាំនេះចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 10 ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិច។ បន្ទាប់ពីទទួលបានការគាំទ្រពីមានអ្នកទស្សនាជាង 150,000 នាក់បានមកចូលរួមកាលពីខែឧសភាពាក់កណ្ដាលឆ្នាំនេះ ហើយលើកនេះកាន់តែពិសេសបន្ថែមទៀតដោយមានជាមួយនឹងមុខម្ហូម អាហារ ភេសជ្ជៈថ្មីៗបន្ថែមទៀត។ ការតាំងពិព័រណ៌នេះនឹងបើកចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 10 យប់ ដែលជាពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់បុគ្គលិកការងារ និងសិស្សានុសិស្សដែលមមាញឹកក្នុងការចូលរួមទស្សនាបាន។ កុំឲ្យខកខានឱកាសក្នុងការតាំងពិព័រណ៌អាហារនេះឲ្យសោះ ណ៎ាព្រោះគេធ្វើតែបីថ្ងៃក្នុងសប្ដាហ៏នេះប៉ុណ្ណោះ!

Slaprea

FB៖ Slaprea

ទីតាំង៖ Slaprea

២. Nham Festa Food Festival 

មានការតាំងពិព័រណ៌អាហារមួយទៀតហើយដែលស្ថិតនៅកោះពេជ្រយើងនេះដែលអ្នកមិនគួរខកខាន! បើកចាប់ពីថ្ងៃទី 8 ខែធ្នូ ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 រៀងរាល់ថ្ងៃ សុក្រ ថ្ងៃសៅរ៍​ និងថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ការតាំងពិព័រណ៌មួយនេះមានអាហារបែប street food ជាច្រើនមុខ ក៏ដូចជាអាហារបែប fast food ផងដែរ ហើយអ្នកអាចរីករាយជាមួយការទទួលទានអាហាររបស់អ្នកនៅក្នុងបរិយាកាសខ្យល់ត្រជាក់ ហ៊ុំព័ទ្ធដោយពន្លឺដ៏ស្រស់ស្អាត និងកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការថតរូបផងដែរ។ កុំឲ្យខកខាតពេលវេលាក្នុងការភ្លក់ម្ហូបប្លែកនេះឲ្យសោះ បើបាននាំមនុស្សជាទីស្រឡាញ់របស់អ្នកទៅទៀតដឹងតែគេពេញចិត្តតែម្ដង។

Nham Festa

FB៖ Nham Festa

ទីតាំង៖ Nham Festa

៣. ផ្សាររាត្រី N5

ផ្សាររាត្រី N5 ឬ អាចហៅបានម៉្យាងទៀតថា "ភូមិអាហារ" បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី 24 ខែវិច្ឆិកា កាលពីខែមុននេះ។ នៅទីនោះមានអាហារជាច្រើនមុខដូចជា បង្អែម សាច់ និងភេសជ្ជៈជាច្រើនប្រភេទ រួមទាំងអាហារកូរ៉េ ថៃ និងចិន ចង់ញាំុប្រភេទណាក៏មានដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងស្តង់លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ ស្បែកជើង និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗជាច្រើនមុខទៀតផង។ បើកដំណើរការពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យពីម៉ោង 10 ព្រឹកដល់ម៉ោង 10:30 យប់។

N5 Night Market 

 FB៖ N5 Night Market

ទីតាំង៖ N5 Night Market

៤.​ Riverwalk Night Market 

Riverwalk មានការពេញនិយមមួយរយៈពេលមកហើយដែលទាក់ទាញអ្នក ចូលរួមទាំងក្នុងស្រុក និងក្រៅស្រុកមកទស្សនារៀងរាល់ចុងសប្តាហ៍។ នៅទីនេះ អ្នកអាចភ្លក់នូវអាហារជាច្រើនមុខ និងទិញទំនិញជាច្រើនដែលមានតាមស្តង់មួយៗ ក៏មានដូចជាសកម្មភាពដ៏សប្បាយរីករាយជាច្រើនទៀត។ Riverwalk បើករៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង 4 រសៀលដល់ម៉ោង 10 យប់។ 

Riverwalk Night Market

FB៖ Riverwalk Night Market

ទីតាំង៖ Riverwalk Night Market

៥. 60M Food Street (Night Market)

មានផ្សាររាត្រីថ្មីមួយកន្លែងទៀតហើយ ដែលបើកថ្មីនៅលើផ្លូវ 60M ដែលនៅមិនឆ្ងាយពីផ្ទះរបស់អ្នកមួយចំនួន។ បើចុងសប្ដាហ៍អត់មានកន្លែងទៅទស្សនាទេ​ អាចទៅទស្សនាផ្សាររាត្រី 60M នេះបាន។ មានជម្រើសអាហារជាច្រើនដែលអ្នកគួរសាកល្បង បើបានទៅដល់ទីនោះហើយគឺដឹងតែចាយលុយតែម្ដង ព្រោះថាមានម្ហូបច្រើនខ្លាំង សុទ្ធសឹងតែជារបស់ឆ្ងាញ់ៗ។ ផ្សារនេះបើកពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យចន្លោះម៉ោង 4 រសៀលដល់ម៉ោង 11 យប់។ 

60M Food Street

FB៖ 60M Food Street

ទីតាំង៖ 60M Food Street

ព័ត៌មានគួរតែអានបន្ទាប់