Frappuccino ថ្មី ពីររសជាតិរបស់ Starbucks ដែលអ្នកគួរតែភ្លក្សក្នុងខែនេះ
ថ្មីៗនេះហាងកាហ្វេ Starbucks បានបញ្ចេញនូវរសជាតិភេសជ្ជៈប្រភេទក្រទ្បុក Starbucks® Frappuccino® ចំនួនពីរ ដែលមានដូចជា ជា Irish Cream Coffee Pudding Frappuccino® និង Matcha Earl Grey Jelly Frappuccino® ដែលនឹងមានដាក់លក់ចាប់ពីថ្ងៃទី ៧ ខែមិថុនានេះតទៅហើយនៅគ្រប់សាខាហាងកាហ្វេ Starbucks ទាំងអស់ រហូតអស់ពីស្តុក។
![(Photo @ Starbucks Cambodia)](http://www.foodbuzz.site/wp-content/uploads/2017/06/18881879_1696951473932190_9084774353728653803_n.jpg)
មិនខុសពីឈ្មោះរបស់វានោះទេ ចំនុចពិសេសរបស់ ភេសជ្ជៈថ្មីនេះ កើតទ្បើងចេញពីភាពច្នៃប្រឌិតខ្ពស់មានការដាក់បញ្ចូលរវាងតែ និងរសជាតិកាហ្វេជាមួយនឹងគ្រឿងផ្សំថ្មីប្លែកៗដូចជា Irish Cream Pudding និង Teavena earl grey tea jelly ដែលបង្កើតជារសជាតិ និង ក្លិនដែលអ្នកមិនដែលរំពឺងទុកពីមុនមក ធានាថាប្លែក។
Starbucks® Irish Cream Coffee Pudding Frappuccino®
មានស្រទាប់ដ៏ស្រស់ស្អាត ជាមួយនឹងរសជាតិបែបក្រែមដ៏ឈ្ងុយឆ្ងាញ់។ បង្អែម pudding រសជាតិកាហ្វេផ្សំឡើងពីរសជាតិ Irish Cream បន្ទាប់មកបន្ថែមពីលើនូវក្រែមអេស្ព្រេសូ បន្ថែមនូវម្សៅអេស្ព្រសូដ៏ឈ្ងុយឈ្ងប់។ បរិមាណនៃភាពផ្អែមល្ហែម និងឈ្ងុយ ដែលនឹងទាក់ទាញអ្នកដែលចូលចិត្តបង្អែមគ្រប់ទីកន្លែង។
Starbucks® Matcha Earl Grey Jelly Frappuccino®
ត្រូវសម្រាប់អ្នកដែលចូលចិត្តតែទាំងឡាយ Starbucks® Matcha Earl Grey Jelly Frappuccino® ដែលមានគ្រឿងផ្សំពីតែបៃតង ព្រមទាំងតែ earl grey ដែលក្លាយខ្លួនទៅជាចាហ៊ួយដ៏ឈ្ងុយឆ្ងាញ់ បន្ថែមពីលើជាមួយក្រែម និងម្ស៉ៅម៉ាឆា។
ហាងកាហ្វេ Starbucks ក៏មាននូវប្រូម៉ូសិនពិសេសគឺការតម្លើងទំហំដ៏ឥតគិតថ្លៃនៃភេសជ្ជ:ណាមួយ ក្នុងចំណោមពីរខាងលើ នេះចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែមិថុនានៅគ្រប់សាខាហាងកាហ្វេ Starbucks ទាំងអស់។