Naga World បង្ហាញឈុតអាហារអបអរឆ្នាំថ្មី ញ៉ាំហើយលាភសំណាងហូរចូលឈឹបៗ

នៅសល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ឆ្នាំកុរហើយ! និយាយពីឱកាសបុណ្យចូលឆ្នាំចិនវិញ គិតឃើញមុនគេគឺដឹងតែការជួបជុំគ្រួសារ បងប្អូួន មិត្តភក្កិនិងការញ៉ាំម្ហូបសំបូរបែបហៀហូរពេញតុម្ដងៗ ព្រោះថាមិនងាយមានឱកាសណាបានជុំគ្នាអញ្ចឹងទេ!

ការតុបតែងដ៏ប្រណីតដើម្បីស្វាគមន៍ឆ្នាំកុរនៅណាហ្គាវើលដ៍

ដូច្នេះហើយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន ភោជនីយដ្ឋានប្រណីតចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់​ Naga World គឺ Fortune Palace និង Hall of Golden Chimes មួយនេះបានរៀបចំនូវឈុតអាហា “អុីសាង” ពិសេសសំរាប់ការជួបជុំគ្នា ដែលមិនត្រឹមតែពិសេសរសជាតិឆ្ងាញ់ទេ គឺពិសេសដោយសារម្ហូបមួយមុខៗជាម្ហូបនាំលាភនិងមានអត្ថន័យល្អៗ ដែលគេពេញនិយមក្នុងរដូវចូលឆ្នាំចិនដោយគេជឿជាក់ថានឹងនាំមកនូវលាភសំណាងដល់អ្នកញ៉ាំមួយឆ្នាំពេញតែម្ដង។ 

ម្ហូបមហាសម្បត្តិនៅភោជនីយដ្ឋានចិនប្រណីត Hall of Golden Chimes នៅណាហ្គាវើលដ៍

ពិសេសជាងគេនោះគឹ ឈុតអុីសាងជាមួយត្រីសាល់ម៉ុនណ័រវេ និង លៀសមុទ្រប៉ាសុីហ្វិក ឬក៏អាចជំនួសដោយបង្កងអូស្រ្តាលីក៏បាន ដែលជាមុខម្ហូបប្រពៃណី ហើយការញ៉ំប្លែកជាងគេព្រោះតម្រូវអោយអ្នកញ៉ាំប្រើចង្កឹះចាប់លើកឲ្យខ្ពស់  កាន់តែខ្ពស់ កាន់តែល្អ ដើម្បីតំណាងឲ្យការងារ ឬការរកទទួលក្នុងឆ្នាំថ្មីឲ្យកាន់តែរីកចំរើនល្អឡើងជាលំដាប់។

ចាប់ម្ហូបអ៊ីសាងកាន់តែខ្ពស់ដើម្បីទទួលលាភកាន់តែច្រើន

ប្រិយមិត្តអាចទទួលបានការផ្ដល់ជូននូវឈុតអាហារសិរីសួស្ដីឆ្នាំថ្មីនេះនៅភោជនីយដ្ឋានប្រណីតទាំងពីរនៅ Naga World ដែលរួមមានជាមុខម្ហូបផ្សេងៗទៀតដូចជា ឈុតម្ហូបក្ដៅត្រជាក់នាំលាភ មីអាយុវែង ដែលតំណាងឲ្យសុខភាពល្អរឹងមាំ ព្រមទាំងមុខម្ហូបផ្សេងៗទៀតជាច្រើនដែលសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់និងប្រើ់ប្រាស់គ្រឿងផ្សំពិសេសៗនិងកម្ររកបានដូចជា ប៉ាវហ៊ឺ ខ្យងសមុទ្រ ស៊ុបក្រពះត្រីជាដើម។ 

ទស្សនាការលោតម៉ុងសាយដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ចាប់ពីម៉ោង ១១ព្រឹក ថ្ងៃទី៧ កុម្ភៈ

អូ! ហើយក្រៅពីការទទួលទានអាហារឆ្ងាញ់និងនាំលាភសំណាង ប្រិយមិត្ដក៏អាចថតរូបជាមួយការតុបតែងបែបចូលឆ្នាំចិនពណ៌ក្រហមលាយមាសដ៏ស្រស់សស្អាតនិងជាមួយរូតុក្តតា កូនជ្រូកមាសនាំសំណាង និងទេវតានាំទ្រព្យ ព្រមទាំងទស្សនាការសម្ដែងសិល្បៈផងដែរ។

Gong Xi Fa Cai!

ចាំអីទៀត! ទៅទទួលយកលាភសំណាងសំរាប់ឆ្នាំថ្មីទាំងអស់គ្នា!

ទីតាំង៖ ភោជនីយដ្ឋានចិន Fortune Palace និង Hall of Golden Chimes នៅក្នុង Naga World 

តម្លៃ៖ $238 សំរាប់ 4 នាក់ និង $444 សំរាប់ 10 នាក់ 

ការផ្ដល់ជូន៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 19 កុម្ភៈ 2019 

ព័ត៌មានគួរតែអានបន្ទាប់