ខ្ពស់យ៉ាងណាទៅហ្ន៎! ណាហ្គាវើលដ៍ ប្រារព្ធគ្រីស្ដម៉ាសឆ្នាំនេះជាមួយដើមណូអែលប្រវែង 18 ម៉ែត្រ

ធ្មេចបើកៗជិតដល់បុណ្យណូអែលទៀតហើយ កំពុងតែអត់ដឹងថាគួរទៅញ៉ាំអីនៅណាមែនទេ? ត្រូវម៉ាច់!​ 

បុណ្យណូអែលឆ្នាំនេះ NagaWorld ណែនាំនូវនំបង្អែម និងអាហារជាច្រើនប្រភេទសម្រាប់រដូវកាលគ្រីស្ដម៉ាសនេះតែម្ដង និងកំពុងមានការតុបតែងលម្អបែបណូអែលស្អាតប្លែកភ្នែកជាមួយនឹងការដាក់តាំងមនុស្សព្រិល កាដូ ស្ករគ្រាប់ រូបផ្កាយ និងពិសេសជាងគេនោះ គឺដើមឈើណូអែលកម្ពស់ 18 ម៉ែត្រដែលខ្ពស់សន្លឹមនេះតែម្ដង។ អត់បានថតរូបជាមួយម៉េចកើត!

ដូចរាល់ឆ្នាំ NagaWorld តែងតែរៀបចំនំបង្អែមច្រើនបែបច្រើនយ៉ាង។ ឆ្នាំនេះ NagaWorld បានបង្ហាញ និងដាក់លក់នំបែបណូអែលដែលផ្សំពីគ្រីមលាយបឺរ និងនំដែលមានសាច់ទន់ៗឆ្ងាញ់ៗប្លែកមាត់ដ៏សម្បូរបែប។ នំរូបផ្ទះ និងមនុស្សរសជាតិខ្ញីជាពិសេសតែម្ដង។ មិនមែនមានតែប៉ុណ្ណឹងទេ នំស្តូឡិន នំប៉ាណេតូណេ នំរូបគល់ឈើ នំស្រួយរូបដើមឈើណូអែល និងនំពិសេសៗជាច្រើនទៀត ដែលនឹងធ្វើឲ្យថ្ងៃគ្រីស្ដម៉ាសរបស់អ្នកកាន់តែស្រស់ស្រាយ។

មាននំផ្អែម អត់ទឹកតែញ៉ាំជាមួយម៉េចកើត! NagaWorld ក៏មានឈុតអាហារសម្រន់ពេលរសៀលពិសេស High Tea ($22) ដែលមកជាមួយនំជាច្រើនបែប ដូចជា នំម៉ាការ៉ូនី នំសូកូឡា និងដេវ៉លអេកជាមួយនឹងការតុបតែងបែបគ្រីស្ដម៉ាសយ៉ាងស្រស់ស្អាតគួរឲ្យចង់ញ៉ាំ និងថតរូបចែកចាយតាមបណ្ដាញសង្គមមិនខាន។

សម្រាប់កម្មវិធីពេលល្ងាច ពួកយើងក៏បានសាកជាមួយស្រាក្រឡុកចំនួន 3 ប្រភេទដែលចេញសម្រាប់បុណ្យគ្រីស្ដម៉ាសនេះ។ ដំបូងគឺស្រាក្រឡុក Christmas Cocktail ឈ្មោះគ្រីស្ដម៉ាសតែម្ដង ដែលផ្សំពីទឹកសុីរ៉ូ saffron ទឹកក្រូចឆ្មារ និងប្រូសេកូ ដែលមានរសជាតិស្រទន់ដូចរូបរាងអ៉ីចឹង។ ចំណែកឯ cocktail មួយទៀតមានឈ្មោះថា Geisha Fish Cocktail ធ្វើឡើងបែបជប៉ុនដោយផ្នែកខាងក្រៅកែវមានប្រឡាក់ជាប់ទៅនឹងម្សៅតែបៃតង matcha ហើយមានរសជាតិជូរអែម និងមានពពុះពណ៌សបានមកពីគ្រីមផងដែរ (គ្រឿងផ្សំស្រាក្រឡុកមួយនេះមានដូចជា គ្រីម ទឹកក្រូចឆ្មារ Vanilla vodka ជាដើម) ដែលមើលទៅមានរូបរាងគួរឲ្យទាក់ទាញសម្រាប់ស្រ្តីគ្រប់រូប។ សម្រាប់ស្រាក្រឡុកចុងក្រោយមានឈ្មោះថា New York Window ដែលមានរសជាតិមុត និងខ្លាំងជាងគេ។ ស្រាក្រឡុកមួយនេះបានពីការក្រឡុកស្រាវីសគី ទឹកក្រូចឆ្មារ ទឹកស្កររួចបន្ថែមពីលើជាមួយស្រាក្រហមបន្ដិច ដើម្បីបន្ថែមពណ៌ក្រហមព្រឿងគួរឲ្យទាក់ទាញ។

ក្រៅពីអាចកុម្ម៉ង់ញ៉ាំក្នុងហាង អ្នកទាំងអស់គ្នាក៏អាចធ្វើការកម្ម៉ង់យកទៅញ៉ាំនៅផ្ទះជាមួយក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ។ NagaWorld មានម្ហូបជាច្រើនសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើស ក្នុងនោះរួមមាន សាច់មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាត និងសាច់គោជាប់ឆ្អឹង ដែលតម្លៃមានចាប់ពី 158 ដុល្លារឡើងទៅ។

ប្រសិនបើអត់សូវចេះញ៉ាំម្ហូបបែបអឺរ៉ុប អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់ម្ហូបបែបអាសុីបានផងដែរ ហើយដែលក្នុងនោះមានដូចជា ទាខ្វៃ និងជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីនផ្អែមតម្លៃចាប់ពី 30 ដុល្លារឡើងទៅ។ អ្នកទាំងអស់គ្នាអាចធ្វើការកុម្ម៉ង់ 2 ថ្ងៃទុកមុនដោយទាក់ទងទៅកាន់លេខ 023 263 031 ឬផ្ញើអ៊ីម៉ែលទៅកាន់ dining@nagaworld.com ។

សម្រាប់អ្នកដែលចូលចិត្តទស្សនាការសម្តែង កុំភ្លេចទៅលេង NagaWorld ពីរៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ផងណា៎! ព្រោះគេមានការសម្តែងចម្រៀង និងរាំដោយអ្នកសិល្បៈអន្តរជាតិ។ រួសរាន់ឡើង! ការសម្តែងទាំងនេះមានត្រឹមតែថ្ងៃទី 25 ខែធ្នូនេះប៉ុណ្ណោះ។

ចូលរួមអបអរសាទរពិធីបុណ្យណូអែលទាំងអស់គ្នានៅ NagaWorld ! Merry Christmas! 

Naga World

  • Nagaworld, Street 12, Phnom Penh, Cambodia
  • 023 668 969

ព័ត៌មានគួរតែអានបន្ទាប់