ទទួលទានអាហារប៊ូហ្វេដ៏ប្រណិតជាមួយប្រូម៉ូសិនយ៉ាងពិសេសពី NagaWorld

NagaWorld ជាសណ្ឋាគារលំដាប់មួយប្រចាំប្រទេសកម្ពុជាដែលសេវាបដិសណ្ឋារកិច្ចល្អឥតខ្ចោះ ថែមទាំងមានភោជនីយដ្ឋានបម្រើម្ហូបអាហារយ៉ាងឆ្ងាញ់ពិសា។ មកស្គាល់ភោជនីយដ្ឋានឈ្នះពានរង្វាន់ 2Pangea នៅ NagaWorld ដែលថ្មីៗនេះបានផ្ដល់ជូនកម្មវិធី Super Sunday Brunch សម្រាប់ការបរិភោគអាហារជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារក្នុងតម្លៃពិសេស។

2Pangea’s Super Sunday Brunch is perfect for families with amazing food and fun activities for kids.

អត់បានបាយព្រឹក ជិតដល់ម៉ោងបាយថ្ងៃទៀតច្បាស់ជាឃ្លានច្រើនមុខ អញ្ចឹង Super Sunday Brunch ច្បាស់ជាត្រូវចិត្តអ្នក។ គ្រឿងសមុទ្រស្រស់ៗ សាច់បន្ទះៗផុយឆ្ងាញ់ ត្រីឆ្អើរ (homemade smoked fish) ត្រីស៊ូស៊ីជាច្រើនប្រភេទ ភីហ្សារូបមន្ដពិសេសពីចុងភៅប្រចាំភោជនីយដ្ឋាន អាហារធ្វើស៊ុតដូចជា eggs Benedict និងអាហារបែបក្លាសិកជាច្រើនមុខទៀត។ មិនតែប៉ុណ្ណោះ ក៏មាននូវអាហារបែបអាស៊ី និងបង្អែមសម្រាប់លាងមាត់ផងដែរ។ ក្រៅអាហារយ៉ាងសម្បូរហូរហៀ ក្នុងកម្មវិធីនេះអ្នកក៏អាចទស្សនាផ្ទាល់នូវការបង្ហាញ��្វើផាស្ដាក្នុងរយៈដ៏ខ្លីមួយ និងមុខម្ហូបប្រចាំរបស់ចុងភៅ Parade ខណៈពេលដែលកូនៗរបស់លោកអ្នកនឹងពេញចិត្តនូវស្ករគ្រាប់ និងសូកូឡា។ ក្រៅពីការបរិភោគអាហារ និងកម្មវិធីចម្អិនអាហារផ្ទាល់ នៅ 2Pangea ក៏មានការសម្ដែងផ្ទាល់នានា និងល្បែងកំសាន្ដសប្បាយៗសម្រាប់កូនលោកអ្នកផងដែរ ដូចជាការគូរមុខដូចទៅនឹងវីរបុរស សៀករហ័សកម្ម ឬការថតរូបជាមួយមនុស្សយន្ដ។

Feast on fresh oysters from France, Canada and the Pacific in 18 cooking styles, from only $6 per dish.

កម្មវិធីប៊ូហ្វេញ៉ាំមួយឆ្អែតនេះ មានការផ្ដល់ជូនតែក្នុងថ្ងៃអាទិត្យមួយតែប៉ុណ្ណោះ ក្នុងចន្លោះម៉ោង 11:30 ព្រឹក ដល់ 3:30 រសៀល ដែលមានតម្លៃ $19.99 សម្រាប់មនុស្សធំ (តម្លៃធម្មតា $38) ហ្វ្រីសម្រាប់កុមារអាយុក្រោម 5 ឆ្នាំ និង $14 សម្រាប់កុមារអាយុក្រោម 12 ឆ្នាំ។

មិនចង់ជាអាហារពេលថ្ងៃ តែចង់ជាអាហារពេលព្រឹកអាចចូលរួមអាហារប៊ូហ្វេពេលល្ងាចនៅ 2Pangea ជាមួយប្រូម៉ូសិនពីម៉ោង 5:30 រសៀលទៅ។ ត្រឹមតែ $8 សម្រាប់ការចំណាយទី 2 នោះអ្នកអាចញ៉ាំអាហារពេលល្ងាចយ៉ាងពិសេស។ តែក៏អាចញ៉ាំប៊ូហ្វេបង្អែមផងដែរ គ្រាន់តែចំណាយ $12 ប៉ុណ្ណោះក្នុងម្នាក់។

Royal Khmer Dinner buffet with free cultural performance, 5:30pm daily at The Pangea.

ខែមីនា ឈាងចូលមេសាស្រេច! ដូច្នេះបុណ្យចូលឆ្នាំខ្មែរក៏ខិតជិតចូលដល់ មកពិសាអាហារប៊ូហ្វេខ្មែរយ៉ាងសម្បូរបែប (Royal Khmer Dinner) នៅ 2Pangea ចាប់ពីម៉ោង 5:30 រសៀលទៅ ដែលមានតម្លៃ $18.99 ក្នុងម្នាក់។ មកទទួលទានអាហារយ៉ាងប្រណិតជាមួយនឹងទស្សនីយភាពចម្អិនអាហារខ្មែរផ្ទាល់។

រកណាបាន បានទាំងទទួលទានអាហារ ទាំងការទស្សនាការសម្ដែងនានាជាច្រើននៅ មិនតែប៉ុណ្ណោះមានការបញ្ចាំង Kingdom of Wonder Highlight show នៅឯ NagaWorld Lobby Stage នៅម៉ោង 5 រសៀលជាប្រចាំទៀតផង។ អញ្ចឹង បើរកកន្លែងជួបជុំគ្រួសារយ៉ាងល្អអស្ចារ្យនេះ កុំភ្លេច NagaWorld។ សម្រាប់ការកក់៖ +855 15 402 345

តម្លៃ៖

  • Super Sunday Brunch៖ $19.99 សម្រាប់មនុស្សធំម្នាក់ និង $14 សម្រាប់កុមារក្រោមអាយុ 12 ឆ្នាំ (ម៉ោង 11:30 ព្រឹក ដល់ 3:30​ រសៀល)
  • Dinner Buffet៖ $18.99 ក្នុងម្នាក់ (ចាប់ពីម៉ោង 5:30 រសៀលទៅ)

ទីតាំង៖ ​NagaWorld ទល់មុខសួនសម្តេចតេជោហ៊ុនសែន វិថីសម្ដេចតេជោហ៊ុនសែន ភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់