ថ្មីទៀតហើយ ហាងកាហ្វេ 24 ម៉ោង myCafé 105 ផ្ដល់ជូនជាមួយប្រម៉ូសិនពិសេស!

myCafé 105 ជាហាងកាហ្វេថ្មីមួយដែលទើបនឹងកាលពីខែកក្កដាកន្លងមកនេះ។ ការរៀបចំក្នុងហាងតាមបែបសម័យស្អាតប្លែកភ្នែក មិនតែប៉ុណ្ណោះ ប្រសិនបើប្រិយមិត្តចូលចិត្តនៅកន្លែងដែលផាសុកភាពដែលអាចអង្គុយលំហែអារម្មណ៍ជាមួយមិត្តភក្ដិ myCafé 105 អាចបំពេញបំណងបាន។

កាហ្វេប្រចាំរបស់ហាងកាហ្វេ My Cafe 105
កាហ្វេប្រចាំរបស់ហាងកាហ្វេ My Cafe 105

myCafé 105 មានបម្រើភេសជ្ជៈជាច្រើនប្រភេទដូចជាកាហ្វេ ទឹកផ្លែឈើក្រឡុក Frappe និងមានស្រាបៀរសម្រាប់ឲ្យប្រិយមិត្តរំសាយអារម្មណ៍ជាមួយមិត្តភក្ដិទៀតផង។ អ្វីដែលសំខាន់នោះគឺ ចង់ទៅម៉ោងប៉ុន្មានក៏បានដែរ ព្រោះ myCafé 105 ជាហាងកាហ្វេដែលបើក 24 ម៉ោងតែម្ដង អញ្ចេះទៀតរឹតតែស្រួលឆៀល។

Thai Iced Tea

Thai Iced Tea
Choco Frappe

Choco Frappe
Blueberry Punch

Blueberry Punch

ទីនេះក៏មានបម្រើអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលលា្ងច អាចញ៉ាំជាស្លាបមាន់អាំង សាច់ជ្រូកអាំង និងបាយបែបកូរ៉េ ដូច្នេះប្រិយមិត្តអត់បាច់ពិបាកទៅពីរបីកន្លែងនោះទេ ទៅតែ myCafe 105 ញ៉ាំបានទាំងអាហារ និងភេសជ្ជៈ។

Chicken Wings with Rice

Chicken Wings with Rice
Grilled Pork with Rice

Grilled Pork with Rice
Korean Style Pork Belly with Rice

Korean Style Pork Belly with Rice

ជាពិសេសទៅទៀតនោះ myCafé 105 មានប្រម៉ូសិនពិសេសសម្រាប់ប្រិយមិត្តចាប់ពីថ្ងៃ 25 ខែសីហា ដល់ថ្ងៃទី16 ខែកញ្ញា។ គ្រាន់តែប្រិយមិត្តទិញនូវភេសជ្ជៈមួយកែវ ប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% ទៅលើភេសជ្ជៈកែវទី 2។

ប្រូម៉ូសិនពិសេសពី My Cafe 105

ប្រូម៉ូសិនពិសេសពី My Cafe 105

តោះ រួសរាន់ឡើងហៅមិត្តភក្ដិទៅញ៉ាំកាហ្វេស៊ែរគ្នាម្នាក់ពាក់កណ្ដាល!

ចំណាំ៖ ប្រូម៉ូសិនសម្រាប់ភេសជ្ជៈគ្រប់ប្រភេទលើកលែងតែស្រាបៀរ

ទីកន្លែង៖ ផ្ទះលេខ 47 វិថីឧកញ៉ានូកន (105) សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា ភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់