តិចអត់ដឹងចុះ ហាង Holy lobster បើកឲ្យចូលញ៉ាំវិញហើយណ៎ា!

កំពុងឃ្លានចង់ញ៉ាំគ្រឿងសមុទ្រដូចជាមឹកអាំង បង្កងអាំងដែរអត់?​ ហើយធ្លាប់បានទៅញ៉ាំនៅហាង Holy lobster នៅ? ហាងមួយនេះជាកន្លែងល្អបំផុតសម្រាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រនិងរីករាយជាមួយរសជាតិប្លែកៗនៃអាហារសមុទ្រជាច្រើនមុខ។ ជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាចូលចិត្តម្ហូបទាំងអស់នោះតែម្តង!

នៅក្នុងមឺនុយម្ហូបរបស់ហាងមានមុខម្ហូបគ្រឿងសមុទ្រច្រើនមុខមែនទែន អ៊ីចឹងទៅអ្នកទាំងអស់គ្នាមិនងាយនឹងធុញឡើយ។ ធានាថានឹងមានម្ហូបប្លែកៗ ថ្មីៗ ជារឿយៗតែម្តង។ នៅក្នុងមឺនុយម្ហូបរបស់ហាងមានមុខម្ហូបញាំជាច្រើនបែបដូចជា ញាំបង្គារ ញាំត្រីសាល់ម៉ុនឆៅ ញាំមឹក ញាំប្រហិត ញាំប៉ាតេនិងមានច្រើនមុខទៀត។ ធានាថាឆ្ងាញ់ជាប់ចិត្ត!

ក្រៅពីមានញាំ ក៍មានម្ហូបឆាម្ទេសគ្រឿងសមុទ្រដែរ។ ក្នុងចំណោមនោះឆាម៉ាសសលអាមេរិកល្បីខ្លាំងជាងគេ។ ប្រសិនជាអ្នកមិនសូវចូលចិត្តខ្យងម៉ាសសលអ្នកអាចសាកអយស្ទ័របាន។ អយស្ទ័រនៅហាងមួយនេះ សាច់ឆ្ងាញ់ហើយអត់ឆ្អាបនោះទេ។ 

គ្រឿងសមុទ្រអាំងគឺមិនអាចខ្វះបានតែម្តង។ អ្នកគួរតែកុម្ម៉ង់បង្កងអាំងអំបិល ធានាថាឆ្ងាញ់ដល់ថ្នាក់ញ៉ាំអស់មួយគីឡូអត់ដឹងខ្លួន​ឥឡូវហ្នឹង។ 

ហាង Holy lobster​​ ឥឡូវបានបើកឲ្យញ៉ាំនៅហាងផ្ទាល់ពីម៉ោង១១ថ្ងៃត្រង់ ដល់ ម៉ោង១០យប់ដោយអ្នកទាំងអស់គ្នាត្រូវប្រកាន់យកវិធាន ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដទាំងអស់គ្នា។ អ្នកអាចដាក់ការកុម្ម៉ង់មកញ៉ាំនៅផ្ទះក៍បានតាម NHAM24, E-Gets និង MUUVE ។ 

Holy Lobster

  • Street 118B, Next to Gogi Korean BBQ, Behind KOI IFL Phnom Penh, Cambodia
  • 010 225 511

ព័ត៌មានគួរតែអានបន្ទាប់