ឈុតនំសែនព្រះខែ The Witty Moon ដ៏ប្រណិតរបស់ Rosewood ដែលត្រូវបានរើសយ៉ាងសម្រិតសម្រាំងដោយ Teng Kam Seng!
ធ្មេចបើកៗ ជិតដល់ថ្ងៃសែនព្រះខែទៀតហើយ។ ឆ្នាំនេះ Rosewood ក៏ត្រៀមរួចជាស្រេចជាមួយនំសែនព្រះជាច្រើនរសជាតិ ជាពិសេសរសជាតិ និងជម្រើសនីមួយៗត្រូវបានជ្រើសឡើងយ៉ាងសម្រិតសម្រាំងដោយមេចុងភៅដ៏ចំណាន លោក Teng Kam Seng ប្រចាំភោជនីយដ្ឋាន Zhan Liang របស់ Roseweood។
“The Witty Moon” ជាឈ្មោះឈុតសែនព្រះខែក្នុងឆ្នាំនេះរបស់ Rosewood។ “The Witty Moon” មាន 2 ប្រភេទគឺ ឈុត Commercial និង ឈុត Premium។ ទាំង 2 ឈុតត្រូវបានរៀបចំក្នុងប្រអប់យ៉ាងប្រណិត និងថ្លៃថ្នូរ ចំណែកឯនំមានគុណភាពខ្ពស់ និងរសជាតិប្លែកពិសេស។
ឈុត Commercial មានតម្លៃរហូតទៅដល់ 128 ដុល្លារ ដែលមានរហូតទៅដល់នំសែនព្រះខែទំហំតូច ចំនួន 6 នំ និងក្នុងមួយនំៗមានទម្ងន់ 90 ក្រាម។ ក្នុងមួយប្រអប់មានរហូតទៅដល់ 6 រសជាតិ ដូចជា៖ Golden Charcoal, Pandan Lotus - Salted Mung Bean Cruched Yolk, Durian Lotus Crushed Yolk, Dragon Fruit Mung Bean, Matcha Lotus, និង Lava Golden Butter Milk។
ចំណែកឯឈុត Premium មួយប្រអប់នេះមាន 6 នំដូចគ្នា ប៉ុន្តែមាននំលោកខែខ្នាតធម្មតា 2 (ទម្ងន់ 180 ក្រាម) និងខ្នាតតូចៗ 4 (ទម្ងន់ 90 ក្រាម) ព្រមទាំងមានចានដ៏ប្រណិតមួយផងដែរ មានផ្ដល់ជូនក្នុងតម្លៃ 168 ដុល្លារក្នុងមួយប្រអប់។ ក្នុងមួយប្រអប់មានរសជាតិដូចជា៖ Matcha Lotus (180g), Lotus Double Yolk (180g), Golden Charcoal (90g), Lava Golden Butter Milk (90g), Pandan Lotus - Salted Mung Bean Crushed Yolk (90g) និង Dragon Fruit Mung Bean (90g)។
បើលោកអ្នកកំពុងតែរកនំសែនព្រះខែសម្រាប់កាដូជូនលោកឪពុក អ្នកម្ដាយ ឬ ដៃគូអាជីវកម្ម អាចធ្វើការកុម្ម៉ង់ឥឡូវនេះបាន តាមរយៈ +855 23 936 860 ឬ phnompenh.fnbreservation@rosewoodhotels.com បានណា៎។ រាល់ការកុម្ម៉ង់ទុកមុន លោកអ្នកអាចយកនំបាននៅថ្ងៃ 01 ខែកញ្ញា ឆ្នាំ 2023។