MOKO The Concept-Plant
- Street 27, Siem Reap, Cambodia
- 012 338 623
គ្រាន់តែចប់កូវីដ១៩ ឡើងចុះសៀមរាបប៉ុន្មានជើងហើយ? ដំណើរទេសចរណ៍ក្នុងស្រុក និងការត្រឡប់មកវិញរបស់ភ្ញៀវទេសចរកមកពីក្រៅប្រទេសក៏ឈានទៅកាន់ភាពប្រក្រតី។ ចំណែកឯភោជនីយដ្ឋាន និងហាងកាហ្វេថ្មីៗក៏បន្លិចឡើង។ ថ្ងៃនេះក្រុមការងារ FoodBuzz យើងចង់មកណែនាំហាងកាហ្វេមួយ មានទីតាំងនៅខេត្តសៀមរាបគឺ MOKO The Concept-Plant។
MOKO The Concept-Plant មានការតុបតែងជាមួយនឹងធម្មជាតិតូចៗជាច្រើន និងបែប Minimilist ដែលធ្វើឲ្យហាងកាហ្វេមួយនេះទាក់ភ្នែកតែម្ដង។ ដោយសារតែហាងកាហ្វេនេះមានការតុបតែងយ៉ាងស្អាត MOKO The Concept-Plant គឺត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូប ព្រោះកន្លែងនេះថតរូបស្អាត មានពន្លឺធម្មជាតិ្រប់គ្រាន់ ថតពីជ្រុងណាក៏ស្អាតដែរ!
MOKO The Concept-Plant ក៏មានបម្រើភេសជ្ជៈជាច្រើនប្រភេទដែរ ដែលមើលទៅសុទ្ធតែទំនងៗ គួរឲ្យចង់សាកតែម្ដង។ នៅ MOKO The Concept-Plant នេះ អ្នកនឹងបានបន្ធូរអារម្មណ៍ជាមួយនឹងចំណីភ្នែកផង និងចំណីមាត់ផង!
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក MOKO The Concept-Plant
ផែនទី៖ https://goo.gl/maps/hpDfSHoyzmnaEwp58
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.