សុាំងវិចបាយបែបជប៉ុនពី Marugame Udon - អាហារពេលព្រឹកងាយស្រួល ហើយឆ្ងាញ់ទៀត!

 Marugame Udon Cambodia ជាហាងដ៏ពេញនិយមមួយកន្លែងសម្រាប់អ្នកចូលចិត្តអាហារជប៉ុនដែលមានតម្លៃសមរម្យ ជាពិសេសមី Udon តែម្ដង។ ថ្មីៗនេះ Marugame Udon Cambodia បានដាក់លក់មីនុយថ្មីរបស់គេ ដែលជាមីនុយអាហារពេលព្រឹក បង្កើតឡើងដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងរហ័សក្នុងការញ៉ាំអាហារពេលព្រឹក។

សុាំងវិចបាយបែបជប៉ុន (Japanese Rice Sandwich) ជាមីនុយដ៏ថ្មីថ្មោងដែល Marugame Udon Cambodia បានដាក់ជាផ្លូវការ ជាអាហារពេលព្រឹកដែលមានរសជាតិឆ្ងាញ់ ហើយងាយស្រួលក្នុងការទិញ និងញ៉ាំទៀតផង។ អ្វីដែលកាន់តែប្រសើរទៀតនោះគឺ រទេសសុាំងវិចបាយនេះគឺមាននៅមុខហាង​  Marugame Udon Cambodia សាខាបឹងកេងកងផ្ទាល់តែម្ដង ដូច្នេះអ្នកទាំងអស់គ្នាមិនចាំបាច់ចតឡាន​ ចតម៉ូតូ ដើរចូលហាងទិញទេ កំពុងប្រញាប់ព្រឹកឡើងផង ដាក់អញ្ចឹងទើបស្រួល មែនហ៎េ? 

Credit to Marugame Udon Cambodia

Credit to Marugame Udon Cambodia

សម្រាប់មីនុយសុាំងវិចបាយបែបជប៉ុននេះ គឺមាន ៣ រសជាតិសម្រាប់ជ្រើសរើសដែលក្នុនោះមាន Inari, Tongkatsu និង​ Minced Beef​ ដែលមានលក់រៀងរាល់ព្រឹក (ម៉ោង ៧-១០ ព្រឹក) តែម្ដង។ ក្នុងឱកាសបើកមីនុយថ្មីនេះ Marugame Udon Cambodia មានការថែមជូនទឹកដោះគោសណ្ដែក Lactasoy មួយប្រអប់តូចភ្លាមៗរាល់ការទិញសុាំងវិចបាយចំនួនមួយ។ ប្រូម៉ូសិនថែមជូននេះមានរហូតដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ នេះ ដូច្នេះកុំភ្លេចទៅសាកញ៉ាំទាំងអស់គ្នាណា៎! 

Credit to Marugame Udon Cambodia

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Marugame Udon Cambodia

ផែនទី៖ https://goo.gl/maps/ukdmhvuWSjgvZPus9

Marugame Udon

  • #189, Street 63, Phum 2, Sangkat Beoung Keng Kang 1, Phnom Penh, Cambodia Phnom Penh, Cambodia
  • 010 511 666

ព័ត៌មានគួរតែអានបន្ទាប់