ថ្មីចែស! ហាងកាហ្វេ Magnet បង្ហាញខ្លួននៅអាគារ Magnet Concept Store ម្ដុំទួលទំពូង

ម្តុំទូលទំពូងមានហាងកាហ្វេច្រើនកន្លែងណាស់ តើអ្នកទាំងអស់គ្នាស្គាល់អស់ឬនៅ? ធ្លាប់បានលឺហាងកាហ្វេមួយថ្មីស្រឡាង ដែលទើបនឹងបើកបានជាង 1 អាទិត្យប៉ុណ្ណោះ តែទទួលបានការគាំទ្រមិនធម្មតាឡើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកទាំងអស់គ្នាមកស្គាល់ហាងកាហ្វេ Magnet ដែលលាក់ខ្លួននៅម្តុំទួលទំពូងលើផ្លូវ 464។

Magnet

Magnet Concept Store

Magnet

Magnet Coffee គឺស្ថិតក្នុង Magnet Concept Store ជាហាងទាំងមូលដែលមានលក់សំភារៈជាច្រើនប្រភេទដូចជាហាងលក់សម្ភារៈកុំព្យូទ័រ ហាងលក់កាមេរ៉ា ហើយនៅខាងលើនោះគឺ មានលក់ក្តាស្គី (skateboard) និងមានលក់សំលៀកបំពាក់មួយចំនួនដែលមានម៉ាក់ល្បីៗ ហើយថែមទាំងមានអាវដែលច្នៃម៉ូតដោយស្នាដៃសិល្បៈករខ្មែរវ័យក្មេងទៀតផង។ ​ការតុបតែងរចនាហាងមានលក្ខណៈបែបទំនើប និងថ្លៃថ្នូរ មានបរិយាសមានភាពស្ងប់ស្ងាត់ងាយស្រួលក្នុងការធ្វើកិច្ចការផ្សេងៗ​ ឬជួបជុំជាមួយមិត្តភក្តិជាដើម។ អ្វីដែលកាន់តែពិសេសនោះចាប់ពីថ្ងៃនេះរហូតដល់ចុងខែ មិថុនា Magnet មានប្រូម៉ូសិនបញ្ចុះតំលៃពិសេស 1 កែវត្រឹមតែ 1 ដុល្លារប៉ុណោះសម្រាប់គ្រប់ភេសជ្ជៈ។

ស្រស់ស្រាយជាមួយកាហ្វេពេលព្រឹក ឬថ្ងៃឈប់សម្រាករបស់អ្នក!

តារាងតម្លៃភេសជ្ជៈ

ភេសជ្ជៈដែលពេញនិយមប្រចាំហាងនោះគឺ កាហ្វេ Magnet នេះតែម្តង។ កាហ្វេមានគុណភាពល្អ និងត្រូវបានឆុងដោយម៉ាស៊ីនដែលមានស្តង់ដារខ្ពស់ និងតាមរបៀបត្រឹមត្រូវ។ គ្រាន់តែអង្គុយចាំ ក្លិនកាហ្វេជះមកភាយៗឈ្ងុយស្រស់ស្រាយ។ អ្វីដែលកាន់តែពិសេសនោះ​ កាហ្វេ Magnet មានតំលៃត្រឺមតែ 5000 រៀលប៉ុណ្ណោះ។ រកណាបានឆ្ងាញ់ហើយតំលៃសមរម្យទៀត។

Magnet

Magnet ជាន់ខាងលើ

សម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈបែបជូរអែម អាចសាក Italian soda ដែលមាន 2 រសជាតិសម្រាប់ជ្រើសរើសគឺ ប៊្លូបឺរី និងស្រ្តប៊ែរី។ បើសិនថ្ងៃណាវិលមុខ ឬក៏ដើរលែងយប់ព្រឹកឡើងមិនទាន់ស្វាងនៅឡើយ ធានាថា Italian soda របស់​ Magnet ជួយបានតែម្ដង។

ប៊្លូបឺរី (Italian Soda)

Lemon Tea

Lemon Tea

ចំណែកឯអ្នកដែលចូលចិត្តផ្នែកទឹកដោះគោវិញ​ គឺ Magnet ផ្តល់ជូននូវ 2 ជំរើសផ្សេងទៀតដូចជា តែបៃតងទឹកដោះគោ និងតែថៃទឹកដោះគោ។ មិនដឹងថារើសមួយណាទេព្រោះថា​ឆ្ងាញ់ម៉្យាងម្នាក់។

Thai Tea

តែបៃតង

បើនិយាយពីទីតាំងអង្គុយវិញគឺមាន 2 ជំរើសដូចគ្នា។ ខាងក្រោមក្នុងហាង គឺសម្រាប់អ្នកដែលចូលចិត្តត្រជាក់ និងបរិយាកាសបែបការងារ។​ ចំពោះអ្នកដែលចូលចិត្តនិយាយគ្នាលែង ឬថតរូបនោះ អាចជ្រើសរើសទីតាំងនៅខាងលើ​ ដែលមានបរិយាកាសធម្មជាតិ និងមានទីធ្លាធំទូលាយ។ ពិសេសបែបនេះ មិនសាកម៉េចកើត!

Iced Chocolate

ហាងលក់សម្លៀកបំពាក់

តំលៃ៖ ចាប់ពី 1.25$

ម៉ោង៖ 7AM – 9PM

ទីតាំង៖ ផ្លូវ 464 សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

ព័ត៌មានគួរតែអានបន្ទាប់