បង្អែមបែបខ្មែរជាច្រើនមុខជាមួយនឹងការរៀបចំស្អាតៗអាចរកទិញបាននៅ​ ហាងម៉ាដាមនំ

ម៉ោះ! អ្នកចូលចិត្តញុំាបង្អែមបែបខ្មែរអាចសាកកុម្ម៉ង់ពី ហាងម៉ាដាមនំ បាន។​ ធានាថានឹងពេញចិត្ត។ នំនីមួយៗត្រូវបានតុបតែង និងរចនាមកដាក់ក្នុងប្រអប់មើលទៅទំនងៗតែម្តង។ 

នំមួយៗមានរសជាតិផ្អែមល្មម ញុំាទៅអត់ត្រលន់នោះទេអញ្ចឹងទៅអាចញុំបានច្រើន។ អ្នកទាំងអស់គ្នាត្រូវតែសាកនំពងមាន់ជ្រុងពណ៍លឿងដែលមានក្នុងប្រអប់ព្រោះនំហ្នឹងឆ្ងាញ់ជាងគេ សាច់នំទន់ឆ្ងាញ់មានរសជាតិពងមាន់និងគ្រីម។ 

ហាងក៍មាននំខេកខួបកំណើតបែបថ្មីដែលជានំបង្អែមតូចៗមួយប្រអប់ឬមួយកន្ត្រក។ ក្នុងមួយកន្ត្រកឬប្រអប់ មានជាង១០ នំ នំមួយៗមានរសជាតិខុស​ៗគ្នាទាំងអស់។​

បើសិនជាអ្នកមិនចូលចិត្តញុំាបង្អែមបែបខ្មែរហាង Madam Nom ក៍មានបង្អែមបែបអឺរ៉ុបដែរដូចជានំខេក slides  នំម៉ាការូន នំប៉័ងម៉ូតឪឡឹក នំ croissant នំEgg Tart ព្រមទាំងមានច្រើនទៀត។ ហាងនេះបានបង្កើតនំខេកមួយបែបស្អាតប្លែកភ្នែកមួយបែបដែលមានឈ្មោះថានំខេកពីរ៉ាមីត។ 

នំនៅហាង Madam Nom មួយប្រអប់ៗមានតម្លៃចាប់ពី ៣ ដុល្លា ដល់ ១៥ ដុល្លា។ ប្រសិនជានំកន្ត្រក វិញមាន set ខ្លះមានតម្លៃ ២២ ដុល្លា និង set ខ្លះមានតម្លៃ ២៥ ដុល្លា តាមប្រភេទកន្ត្រកនិងចំនួននំ។ បើសិនជាខេកទាំងមូលតែម្តងមានតម្លៃ ៣០ ដុល្លា។ 

បើសិនជាអ្នកចង់សាកញុំា អ្នកទាំងអស់គ្នាអាចដាក់ការកុម្ម៉ង់បានតាម NHAM24 foodpanda BLOC និង WOWNOW ឬខលទៅលេខ ០៧៨ ៩៩៦ ៦៨៩ / ០៧០ ៤៥៨ ៣៣៣

ប្រភព៖ Madam Nom

ម៉ាដាមនំ - Madam Nom

  • Corner of St. 310 and St. 143, Phnom Penh
  • 070 458 333

ព័ត៌មានគួរតែអានបន្ទាប់