លតឆាខ្មែរជាប់ក្នុងចំណោម 50 ដែលជាអាហារតាមដងផ្លូវពេញនិយមប្រចាំអាសុី

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២នេះ ក្រុមហ៊ុនសារព័ត៌មានអន្តរជាតិ CNN បានចេញអត្ថបទមួយរៀបរាប់ពីម្ហូបតាមដងផ្លូវ (street food) ដែលពេញនិយមបំផុតនៅក្នុងតំបន់អាសុីយើង។ នៅក្នុងចំណោម 50 មុខហ្នឹង គឺមានមុខម្ហូបមួយដែលអ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ហើយ មានអីក្រៅពីលតឆាខ្មែរយេីងហ្នឹងទេ!

Credit: លតឆា 168 កាពីតូល

ប្រជាជនខ្មែរយេីងនិយមញ៉ាំលតឆាហើយ ព្រោះវាជាអាហារដែលងាយស្រួលរកមែនទែន តាមតូបក៏មាន តាមផ្សារក៏មាន ហើយក៏សម្បូរគេលក់តាមរទេះដែរ។​

Credit: Sing ផ្លែឈេីធម្មជាតិ

លតដែលគេយកមកឆាគឺមានលក្ខណៈទន់ៗ ហើយបើឆាជាមួយសាច់គោ ពងទា និង សាច់ប៉ាតេគឺរសជាតិកាន់តែពិសេស! លតឆាខ្មែរយើង ភាគច្រើនគេឆាជាមួយបន្លែដូចជា សណ្តែកបណ្តុះ ស្លឹកខ្ទឹមធំៗ ស្ពៃតឿ និង ដេីមខាត់ណាជាដេីម។

Credit: Akbalthom

បើនិយាយពីទឹកជ្រលក់វិញ ស្រោចទឹកត្រីប្រៃលមៗច្របល់ចូលទឹកសៀងបន្ដិច ទឹកម្ទេសបន្ដិច​ ដឹងតែជាតិតែម្តង! សម្រាប់អ្នកចូលចិត្តហឹរវិញ ប្រាប់អ្នកលក់​ឲ្យគាត់ឆាម្ទេសចូលជាមួយលត​ គឺដឹងតែគាត់ដាក់មួយឆ្ងាញ់ឲ្យហើយ! គ្រាន់តែរៀបរាប់ក៏ចង់ស្រកទឹកមាត់ដែរ។

ពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងណាស់ នៅពេលឃេីញម្ហូបតាមដងផ្លូវដែលយើងញ៉ាំរាល់ដង ត្រូវបានសារព័ត៌មានអន្តរជាតិទទួលស្គាល់ ហើយលើក​តម្កើងបែបនេះ!

ព័ត៌មានគួរតែអានបន្ទាប់