លំហែរ៣៦៖ ភោជនីយដ្ធានស្រស់ស្អាត ទេសភាពមាត់ទឹក ស្រស់ស្រាយសាកសមនឹងការជួបជុំលក្ខណៈគ្រួសារ

កំពុងស្វែងរកកន្លែងស្អាតៗ ទុកសម្រាប់ទៅកំសាន្តលេងនាចុងសប្ដាហ៍មែនទេ? អត្ថបទនេះដឹងតែត្រូវម៉ាច់តែម្ដង! លំហែរ៣៦ ជាភោជនីយដ្ធានមួយកន្លែងដែលមានទីតាំងនៅជាយក្រុងភ្នំពេញដែលមានបរិយាកាសស្រស់ស្រាយ មានទេសភាពទឹកទន្លេធ្វើឲ្យស្រឡះចិត្ត ធូរអស់កង្វល់ខ្វល់ខ្វាយ។ 

លំហែរ៣៦ មានទីធ្លាខាងក្រៅដ៏ធំទូលាយ ស្រស់ស្អាត តុបតែងលម្អដោយដើមឈើនានា និងទឹកបឹងល្វឹងល្វើយ។ នៅទីនេះមានលក់ម្ហូបបែបខ្មែរជាច្រើនមុខ និងភេសជ្ជៈផ្សេងៗដូចជាកាហ្វេ និងតែជាដើម។ សរុបមកនៅទីនេះសាកសមបំផុតសម្រាប់ការជួបជុំជាក្រុម ជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដោយសារទីធ្លាធំទូលាយល្អ បរិយាកាសក៏ល្អ។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទោកាន់ផេកហ្វេសប៊ុកដោយចុច៖ LOMHAE36

លំហែរ ៣៦

  • ផ្លូវលំ ភូមិ អង្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌ័សែនសុខ PHNOM PENH, 12103
  • 010 773 636

ព័ត៌មានគួរតែអានបន្ទាប់