អ្ហេ! រោងកុនលេជេនមកវិញហើយ ជាមួយនឹងការផ្ដល់ជូនឈុតអាហារសម្រន់តាមសេវាដឹកជញ្ជូនដល់ផ្ទះ

ថ្វីត្បិតតែការកំហិតលើការបិទកន្លែងជួបជុំមួយចំនួននៅតែបន្ដ ក៏រោងភាពយន្តលេជេននៅតែរកវិធីផ្សារភ្ជាប់ទៅកាន់អ្នកស្រឡាញ់ភាពយន្តទាំងអស់ដែរ។​ រោងភាពយន្តលេជេន បានចាប់ដៃសហការជាមួយ E-GetS, Nham24, BLOC, Muuve និងតោះ ដើម្បីផ្តល់ជូននូវជម្រើសអាហារសម្រន់ដែលធ្លាប់តែលក់នៅបញ្ជរអាហារសម្រន់ក្នុងរោងកុន មកជាការដឹកជូនដល់គេហដ្ឋានសម្រាប់ប្រិយមិត្តដែលកំពុងតែរីករាយនឹងការទស្សនាខ្សែភាពយន្ដនៅផ្ទះ។

នាពេលបច្ចប្បន្ន រោងកុនលេជេន មានការផ្ដល់ជូនជាឈុតគ្រួសារ និងឈុតគូស្នេហ៍ សម្រាប់ការដឹកដល់ផ្ទះ។ ឈុតគ្រួសារ មានតម្លៃត្រឹម $8.90 ប៉ុណ្ណោះ ដែលក្នុងឈុតនេះមានដូចជាពោតលីងផ្អែម 1 កាតូ កូកាកូឡា 3 កំប៉ុង ពោតចំហុយផ្អែម 2 កំប៉ុងនិង KINDER JOY ចំនួន 1។ តែបើកំពុងតែនៅ 2 នាក់ជាមួយមនុស្សជាទីស្រឡាញ់ ឈុតគូស្នេហ៍ក៏មានដែរ ដែលក្នុងនោះមានដូចជាពោតលីងផ្អែម 1 កាតូ កូកាកូឡា 2 កំប៉ុង និងពោតចំហុយផ្អែម 1 កំប៉ុង។ ឈុតគូស្នេហ៍នេះមានតម្លៃត្រឹមតែ $4.99 តែប៉ុណ្ណោះ។

 ចុះសម្រាប់អ្នកនៅផ្ទះម្នាក់ឯង? រោងកុនលេជេន ក៏មានផ្ដល់ជូនប្រូម៉ូសិនពិសេសទៅលើពោតលីងផងដែរ ដែលមួយកាតូ នៅត្រឹមតម្លៃ $2 តែប៉ុណ្ណោះ។ ការផ្ដល់ជូននេះមានជាពិសេសនៅក្រុងភ្នំពេញតែមួយគត់ ដែលអ្នកអាចធ្វើការកុម៉្មង់តាមរយៈ E-GetS, Nham24, BLOC, Muuve និង តោះ

ទោះបីជារោងកុនបិទបណ្ដោះអាសន្ន បញ្ជរលក់នៅរោងភាពយន្ដនៅតែបើកជាធម្មតា អ៊ីចឹងបើនឹកអី អាចទៅខ្ចប់ពោតលីង ឬ ពោតចំហ៊ុយមកផ្ទះបានណា៎! បញ្ជាក់៖ មាននៅរោងកុនលេជេន អេដិន តែមួយគត់។ តែបើអត់ចង់ទៅវេចខ្ចប់ ក៏អាចកុម្ម៉ង់ទៅផ្ទះតាមកម្មវិធីទូរស័ព្ទដែលបានរៀបរាប់ខាងលើផងដែរ។

ដូច្នេះ បើប្រិយមិត្តចង់ប្រើប្រាស់នូវសេវាកម្មដឹកជញ្ជូន ឬ ទៅជាវផ្ទាល់ អាចធ្វើការកុម្ម៉ង់បានចាប់ពីម៉ោង 10 ព្រឹក រហូត ដល់ម៉ោង 7 យប់

រោងកុនលេជេន - Legend Cinema

ព័ត៌មានគួរតែអានបន្ទាប់