Lé Toul Café - ផ្ទះបង្អួច១០០៖ ហាងកាហ្វេរចនាបែបបុរាណខ្មែរ មានទីតាំងនៅជាយក្រុងដាច់ឆ្ងាយពីភាពអ៊ូអរ

ហាងកាហ្វេ Lé Toul Café​ មានទីតាំងនៅជាយក្រុងដែលទើបនឹងបើក កំពុងល្បីខ្លាំងលើបណ្ដាញសង្គម។ Lé Toul Café ចាប់ផ្ដើមឡើងពីចិត្តស្រឡាញ់កាហ្វេ និងធម្មជាតិរបស់ម្ចាស់ហាង។ 

ចំណុចពិសេសរបស់ហាងកាហ្វេនេះគឺការតុបតែងរចនាឡើងបែបបុរាណខ្មែរ ដូចជាផ្ទះដែលគេរស់នៅក្នុងជំនាន់ឆ្នាំ៦០ ប៉ុន្តែមានការលម្អបែបសម័យថ្មីលាយគ្នាផងដែរ។ ដោយសារតែគំនិតច្នៃប្រឌិតក្នុងការរចនានេះ ធ្វើឲ្យហាងនេះមានកន្លែងថតរូបស្អាតៗជាច្រើន ត្រូវចិត្តអ្នកចូលចិត្តថតរូបទុកបង្ហោះម៉ាច់!​


ផ្ទះហាងកាហ្វេនេះមានដាក់បង្អួចជាច្រើន ហើយម្ចាស់ហាងដាក់ឈ្មោះផ្ទះនេះថា  ៉ផ្ទះបង្អួច១០០  ៉។ ម្ចាស់ហាងថាដាក់បង្អួចច្រើនដើម្បីឲ្យប្លែក ហើយដើម្បីឲ្យមានខ្យល់អាកាសចូលត្រជាក់ចិត្ត។ 

Lé Toul Café ក៏មានបម្រើម្ហូប និងភេសជ្ជៈបែបខ្មែរនិងបែបបរទេសជាច្រើនមុខ ដែលចម្អិន និងធ្វើឡើងពីគ្រឿងផ្សំធម្មជាតិ មានរសជាតិនិងគុណភាពដូចម្ហូបចម្អិននៅផ្ទះអញ្ចឹង!

អ្នកទាំងអស់គ្នាអាចសាកសួរព័ត៌មានបន្ថែមតាមហ្វេសប៊ុកផេក Lé Toul Café​ ឬក៏ទាក់ទងទៅលេខ 098 633 883 ៕

Lé Toul Café

ព័ត៌មានគួរតែអានបន្ទាប់