Le Moon Rooftop បានរៀបចំកម្មវិធីជប់លៀងតូចមួយដែលបង្ហាញជាផ្លូវការពីការពង្រីកបរិវេណថ្មីរបស់ខ្លួនក្នុងដំណើរការ 14 ឆ្នាំមកនេះ
ភ្នំពេញ 31 កក្កដា 2024 – កាលេីថ្ងៃទី 30 កក្កដា 2024 កន្លងទៅនេះ Le Moon Rooftop បានរៀបចំកម្មវិធីជប់លៀងតូចមួយដែលបង្ហាញជាផ្លូវការពីការពង្រីកបរិវេណថ្មីរបស់ខ្លួនក្នុងដំណើរការ 14 ឆ្នាំមកនេះ។
Le Moon Rooftop គឺជាកន្លែងញុំាអីលើដំបូលផ្សេងទៀត ដែលបានបើកដំណើរការដំបូងគេបង្អស់នៅក្រុងភ្នំពេញ។ តាំងពីបើកដំណើរការលើកដំបូងពីឆ្នាំ ២០១០ មក Le Moon បានក្លាយជាកន្លែងជួបជុំគ្នាញុំាអាហារពេលល្ងាចដ៏ពេញនិយមមួយសម្រាប់បងប្អូនជនរួមជាតិខ្មែរយើង ជនបរទេសដែលរស់នៅស្រុកខ្មែរ និងភ្ញៀវទេសចរណ៍ជាច្រើន។
ដោយទទួលបានការគាំទ្រច្រើន នៅក្នុងឆ្នាំ ២០២០ Le Moon ក៏បានបន្ថែមនូវមុខម្ហូបជាច្រើននៅក្នុងមីនុយរបស់ខ្លួនដូចជា ម្ហូបក្លែមដែលអាចញុំាដោយដៃបាន ម្ហូបងាយៗដូចជាបាយឆា ស្ពាហ្គាទី ភីហ្សា ប្រភេទស្តេក ម្ហូបអាស៊ីជាច្រើនទៀត និងបង្អែមលាងមាត់ ដើម្បីសម្របតាមតម្រូវការអតិថិជនរបស់ខ្លួន។
សម្រាប់ឆ្នាំ ២០២៤ នេះ Le Moon បានពង្រីកខ្លួនទៅលើមួយជាន់ទៀត ដើម្បីឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវបរិយាកាសប្លែកភ្នែក និងទទួលបានអារម្មណ៍កាន់តែស្រស់ស្រាយជាងមុន ជាមួយនឹងទេសភាពថ្ងៃលិច ទន្លេ និងទីក្រុងភ្នំពេញដ៏ស្រស់ស្អាត។
Le Moon Rooftop បើកដំណើរការជារៀងរាល់ថ្ងៃពីម៉ោង ៥ ល្ងាច ដល់ ១២ យប់។ សម្រាប់ព័ត៌មានបន្ថែម និងការផ្ដល់ជូនថ្មីៗ សូមតាមដានហ្វេសប៊ុកផេករបស់ Le Moon Rooftop តាមរយៈតំណនេះ https://www.facebook.com/LeMoonPhnomPenh ឬចូលទៅកាន់គេហទំព័រ https://www.le-moonrooftop.com
ដើម្បីកក់តុ សូមទាក់ទងលេខទូរស័ព្ទ 087 600 163។