Le Café: ហាងកាហ្វេបែបអ៊ឺរ៉ុបថ្មីនៅទួលទំពូង

អ្នកទាំងអស់គ្នាប្រាកដជាឃើញហើយមែនអត់ថា រាល់ថ្ងៃនៅក្នុងទីក្រុង មានហាងកាហ្វេជាច្រើនបើករីកដូចផ្សិតចឹង។ តែមិនប្រាកដទេថា ហាងទាំងនោះសាកសមឲ្យអ្នកអានទាំងអស់គ្នាទៅភ្លក្សនោះទេ។ ថ្ងៃនេះ Foodbuzz បានរកឃើញនូវហាងមួយថ្មីដែល សាកសមបំផុតសម្រាប់អ្នកទាំងអស់គ្នា ទាំងតម្លៃ គុណភាព និង សោភ័ណភាពនៃហាងផ្ទាល់តែម្តង។ ហាងនោះគឺ Le Café

ផ្នែកខាងក្នុងនៃហាង Le Cafe
ផ្នែកខាងក្នុងនៃហាង Le Cafe

 

Le Café គឺជាហាងកាហ្វេមួយដែលទើបតែនឹងបើកទ្វាទទួលស្វាគមន៍ភ្ញៀវចូលមកភ្លក្សនូវរសជាតិរបស់កាហ្វេរបស់ពួកគេ។ អ្វីដែលអាចធ្វើឲ្យយើងនិយាយបានថា Le Café មានលក្ខណៈខុសពីកន្លែងដទៃនោះគឺ ការតុបតែង និង ទីតាំងរបស់ហាងនេះ។ គ្រាន់តែអ្នកទាំងអស់គ្នាមកដល់ទីនេះភ្លាម អ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ ហើយប្លែកពីបរិយាកាសដទៃ ដោយសារតែការឌីហ្សាញផ្នែកខាងក្នុងនៃហាងតាមបែបលោកខាងលិច ដែលធ្វើឡើងដោយផ្តោតទៅលើពណ៍ស និង ពណ៍ស្រទន់ផ្សេងៗទៀត។ ហើយទីតាំងនៃហាងនេះស្ថិតនៅផ្នែកខាងលើ Le Marché ដែលអាចឲ្យអ្នកសម្រាកលំហែអារម្មណ៍ឆ្ងាយពីការធ្វើដំណើរនៅលើផ្លូវខាងក្រោម។

Le Cafe ត្រូវបានគេរៀបចំឡើងតាមបែបអ៊ឺរ៉ុប

Le Cafe ត្រូវបានគេរៀបចំឡើងតាមបែបអ៊ឺរ៉ុប

 

អ្នកទាំងអស់គ្នាអាចរកបាននូវភេសជ្ជៈស្ទើរតែគ្រប់មុខនៅក្នុងហាង Le Café ។ អ្វីដែលធ្វើឲ្យភេសជ្ជៈនៅក្នុងហាងកាន់តែមានរសជាតិនោះគឺ ការឌីហ្សាញនៃកំប៉ុងភេសជ្ជៈតែម្តង។ បើំនិយាយឲ្យខ្លី ការរចនា នោះមានលក្ខណៈសាមញ្ញ ប៉ុន្តែស៊ីវីល័យ និង មានភាពទាក់ទាញ។ ឯរសជាតិនៃភេសជ្ជៈវិញ ច្បាស់ណាស់ Le Café មិនធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តឡើយ។

កាហ្វេ គឺជាអ្វីដែលមិនអាចខ្វះបាន

កាហ្វេ គឺជាអ្វីដែលមិនអាចខ្វះបាន

 

មិនត្រឹមតែមានភេសជ្ជៈជាច្រើនប្រភេទសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសទេ ក្នុងនោះក៏មានលក់នូវនំបុ័ងថ្មីៗជាច្រើនប្រភេទ។ បើថាថ្ងៃចុងសប្តាហ៍អត់មានអីញុំា ឬ អត់កន្លែងណាទៅ សាក Le Café បាន

អ្នកទាំងអស់គ្នាក៏អាចទិញនំប័ុងពី Eric Kayser បានដែរ

អ្នកទាំងអស់គ្នាក៏អាចទិញនំប័ុងពី Eric Kayser បានដែរ

 

ងាកមកចាប់អារម្មណ៍ចំនុចពិសេសវិញម៉ោះ!! Le Café មិនធ្វើឲ្យអ្នកទាំងអស់គ្នាខកចិត្តនោះទេនៅក្នុងរយៈពេលបើកទទួលស្វាគមន៍អ្នកទាំងអស់គ្នាដំបូង ដោយមានការផ្តល់ជូននូវប្រូម៉ូសិន ៥០% ទៅលើភេសជ្ជៈគ្រប់ប្រភេទ។ ជាពិសេសអ្នកចូលចិត្ត Ice Latte ច្បាស់ជាពេញចិត្តនឹងដំនឹងនេះ ដោយអ្នកទាំងអស់គ្នាអាចទិញបានក្នុងតម្លៃត្រឹមតែ ០.៩៥$ ប៉ុណ្ណោះក្នុងអំឡុងពេលបញ្ចុះតម្លៃ។

ត្រឹមតែ 0.95$ ប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបាន Ice Latte មួយ

ត្រឹមតែ 0.95$ ប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបាន Ice Latte

 

ថាអត់ចង់ទៅម៉ាម៉ាត់ទៅ XD

 

ទីតាំង៖ #10 ផ្លូវ៤៥៦ (ជាន់ទីមួយលើហាង Le Marché) | Google map 

ម៉ោង៖ ព្រឹក ដល់ យប់

ទូរស័ព្ទ៖ ០១១ ៥១០ ៧៣១

ព័ត៌មានគួរតែអានបន្ទាប់