បានសាកឈុត Hot Pot FIFA World Cup នៅ Kungfu Kitchen ហើយឬនៅ? គេមានលក់តែរដូវកាលនេះទេណា៎!

មានដឹងឬអត់ថានៅ Kungfu Kitchen មានលក់នូវឈុត Hot Pot ពិសេស 2 ប្រភេទដែលមានតែក្នុងរដូវបាល់ទាត់ FIFA World Cup Qatar 2022 នេះតែប៉ុណ្ណោះ។ ឈុត Hot Pot ទាំង 2 ប្រភេទនោះគឺមានឈ្មោះថា ឈុត Beef Lover និង ឈុត Snacks Combination ។ ចង់ដឹងអត់ថា ឈុតទាំង 2 នេះមានភាពខុសគ្នាយ៉ាងម៉េច? 

សម្រាប់ ឈុត Beef Lover  អាចញ៉ាំបានពី 4 ទៅ 5 នាក់ឯណោះ។ដោយគ្រាន់តែចំណាយ $33.10 នោះអ្នកទាំងអស់គ្នានឹងទទួលបានទឹកស៊ុប Hot Pot 2 រសជាតិ ពោះគោ 1 ចាន មី 2 ចាន បន្លែ 2 ឈុត សាច់ចៀមពិសេស 1 ឈុត ឈាមទា និង តៅហ៊ូ 1 ឈុត និងតួឯក Beef Lover ផ្ទាល់តែម្តង ដែលក្នុងនោះមានសាច់គោចំណិតតូចៗ ប្រហិតសាច់គោ និងស្ពៃខ្តោបចិញ្រ្ចាំ។ អ្វីដែរពិសេស ជាងនោះទៅទៀតគឺ គេក៏មានផ្តល់ជូនស្រា Kungfu Kick 2 ដប ថែមជូន 2 ដបផងដែរ។ 

ចំណែកឯ ឈុត Snacks Combination វិញមានតម្លៃត្រឹមតែ $33.80 ប៉ុណ្ណោះដែលក្នុងនោះអ្នកទាំងអស់គ្នានឹងទទួលបានទឹកស៊ុប 2 ឈុត បន្លែ 2 ឈុត ពោះគោ 1 ឈុត ប្រហិត 1 ឈុត សាច់គោអាមេរិក 1 ឈុត និង សាច់ចៀមពិសេស 1 ឈុត និង មី 2 ឈុត។ ក្រៅពីនោះ អ្នកទាំងអស់គ្នាក៏ទទួលបានស្រា Kungfu Kick 2 ដប ថែមជូន 2 ដបផងដែរ។ ហើយចង់ប្រាប់ថាស្រា Kungfu Kick នេះមានតែនៅក្នុងហាង Kung fu kitchen មួយកន្លែងទេណា៎។ 

នៅក្នុងរដូវកាល FIFA World Cup នេះដែរ សាខាហាង Kung Fu Kitchen នីមួយៗមានការតុបតែងលំអហាងតាមក្រុមបាល់ទាត់ជម្រើសជាតិផ្សេងៗគ្នា សូម្បីតែបុគ្គលិកបំរើការនៅហាងក៏មានពាក់អាវជម្រើសជាតិដែរ។ ហើយអ្វីដែរពិសេសនោះគឺ ប្រសិនបើសាខាហាង Kung Fu Kitchen ណាមួយទទួលបានជ័យជំនះនៅក្នុងការប្រកួត World Cup សាខាមួយនោះនឹងផ្តល់ការបញ្ចុះតម្លៃ 50% ទៅលើម្ហូបបង្គាអប់មីសួរតែម្តង។

បើនិយាយពីរសជាតិ Hot Pot គឺឆ្ងាញ់សាហាវ តាំងពីទឹកស៊ុប សាច់ បន្លែ និងឈាមទា។ ចំណែកឯស្រា Kungfu Kick វិញគឺញ៉ាំមួយកែវហើយចង់ញ៉ាំ 1 កែវទៀត បើផឹកជាមួយទឹកកករសជាតិកាន់តែមុត។ ចំណែកឯបង្គាអប់មីសួរវិញ គ្រាន់តែដាក់ចូលមាត់គឺរលាយក្នុងមាត់តែម្តង។ 

ឈុត Hot Pot ដែលបានរៀបរាប់ខាងលើនេះ មានផ្តល់ជូននៅគ្រប់សាខារបស់ Kungfu Kitchen គ្រប់សាខា ហើយមានត្រឹមតែរដូវកាលបាល់ទាត់នេះតែប៉ុណ្ណោះ អ៉ីចឹងរួសរាន់ឡើង! កុំភ្លេចទៅញ៉ាំទាំងអស់គ្នាណា! 

Kungfu Kitchen

  • Street 302, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
  • 096 247 5487

ព័ត៌មានគួរតែអានបន្ទាប់