ក្លាយជាតំណាងចែកចាយផលិតផលកូរ៉េយ៉ាងងាយស្រួលជាមួយ KOTRA​

ក្នុងនាមជាផ្នែកមួយនៃពាណិជ្ជកម្មនៅក្នុងស្ថានទូតកូរ៉េដែលមានមូលដ្ឋានគ្រឹះនៅប្រទេសកម្ពុជា ក្រុមហ៊ុន KOTRA មានចក្ខុវិស័យក្នុងការបង្កើតវេទិកាអាជីវកម្មមួយដោយអភិវឌ្ឍគំរូអាជីវកម្មជាច្រើន ដើម្បីរួមចំណែកដល់ការតភ្ជាប់អនាគត និងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងកូរ៉េផងដែរ។

លើសពីនេះទៀត KOTRA ក៏គាំទ្ររាល់ការនាំចេញផលិតផលកូរ៉េថ្មីៗទាំងអស់មកកាន់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំដើម្បីផ្គត់ផ្គង់ក៏ដូចជាបង្កើតនូវទំនាក់ទំនងរវាងក្រុមហ៊ុនពាណិជ្ជកម្មក្នុងស្រុករបស់ពួកគេជាមួយអ្នកជំនួញកម្ពុជាផងដែរ។

ដូចគ្នានេះដែរ ឈានចូលឆ្នាំ 2020 ភ្លាម ក្រុមហ៊ុន KOTRA ក៏នាំយកនូវផលិតផលកូរ៉េថ្មីៗផ្សេងទៀតដែលបានបែងចែកជា 10 ប្រភេទដូចជា៖

  1. OKF 

 

2.  Nespresso Coffee 

3. Yopokki

4. Pohang Wellbeing Food

5.  The Bab

6. SunnDoo

7. DyssKorea 

8. Blueme Multi-Mineral

9.  PAOSIS Trade Corp. 

10.  TINA 

រាល់ផលិតផលថ្មីទាំង 10 ប្រភេទដែលបានរៀបរាប់ខាងលើនេះ កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើននៅកូរ៉េ និងប្រទេសផ្សេងៗទៀត។​ 

លើសពីនេះទៀត KOTRA នឹងមានការប្រជុំអាជីវកម្មអាហារតាមអនឡាញដ៏ធំមួយ ដែលនឹងបើកឲ្យមានការចូលរួមដោយសេរីសម្រាប់អ្នកមានចំណាប់អារម្មណ៍លើផលិតផលទាំងនេះ ឬ ចង់ធ្វើជាតំណាងចែកចាយ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 17 ខែ វិច្ឆិកា ឆ្នាំ 2020 នាវេលាម៉ោង 9 ព្រឹកដល់ម៉ោង 5 ល្ងាចក្នុងសាលសន្និបាតភីជីស៊ីធីជាន់ទី 1។

កំពុងស្វែងរកឱកាសដើម្បីធ្វើជាម្ចាស់អាជីវកម្មមែនទេ? ហេតុអ្វីមិនជ្រើសរើសយក KOTRA? សម្រាប់ព័ត៌មានបន្ថែមទាក់ទិននឹងផលិតផលថ្មីៗ និងព្រឹត្តិការណ៍នានា កុំភ្លេចតាមដានគេហទំព័រហ្វេសប៊ុករបស់ KOTRA ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 077 474 526 / 011 852 017។

ព័ត៌មានគួរតែអានបន្ទាប់