តូចមែនពិត តែត្រឹមថ្ងៃទី 1 នៃពិព័រណ៍កូនស្លាបព្រាមានការចូលរួមយ៉ាងច្រើនកុះករ

មានបាន​លឺដំណឹងពីពិព័រណ៍កូនស្លាបព្រាអត់? កម្មវិធីកូនស្លាបព្រាត្រូវបានប្រព្រឹត្តឡើងនៅស្ដាតអូឡាំពិចនាថ្ងៃទី 23 និង 24 ខែវិច្ឆិកា ឆ្នាំ 2019។ ក្រុមការងារ FoodBuzz ក៏បានចូលរួមថ្ងៃដំបូងនៃកម្មវិធីពិព័រណ៍នេះផងដែរ។

Kon Slaprea 2019

Kon Slaprea 2019

បើល្ងាចឡើងមិនដឹងទៅញ៉ាំអី ឬមិនទៅជួបជុំមិត្តភក្ដិនៅទីណា មកកម្មវិធីកូនព្រានេះមក មិនខ្វះអ្វីញ៉ាំឡើយ។ ថ្វីត្បិតតែតូចជាងពិព័រណ៍ស្លាបព្រាកាលពីខែមីនា តែពិព័រណ៍កូនស្លាបព្រានៅតែមានស្ដង់អាហារតូចៗជាច្រើន មិនថាជាអាហារបែបអាស៊ី អ៊ឺរ៉ុប អាហារបែប Street food ឬ ភេសជ្ជៈកិនស្រស់ៗ ឬ កំប៉ុង ឬ តែគុជ ដែលអ្នកអាចទិញញ៉ាំបណ្ដើរ ឈរបណ្ដើរក៏បាន ឬ ទិញយកទៅអង្គុយញ៉ាំនៅមុខ ឬក្រោយឆាករបស់កម្មវិធីកូនស្លាបព្រានេះតែម្ដងក៏បាន ព្រោះថាមានទីធ្លាធំទូលាយងាយស្រួលដើរញ៉ាំ និងកំសាន្ដជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។

Kon Slaprea 2019

Kon Slaprea 2019

Kon Slaprea 2019

Kon Slaprea 2019

ត្រឹមថ្ងៃដំបូងនៃកម្មវិធីពិព័រណ៍កូនស្លាបព្រា ពួកយើងបានសង្កេតឃើញថាមានទស្សនិកជនច្រើនមែនទែនបានចូលរួមយ៉ាងច្រើនកុះករមិនថាជាក្មេងៗ យុវវ័យ ឬចាស់ៗអ៊ុំៗ ពូមីងមកចូលរួមដោយក្ដីរីករាយ និងទឹកមុខពោរពេញដោយស្នាមញញឹមតាំងពីម៉ោង 5 រសៀល។ មិនត្រឹមតែបានញ៉ាំអាហារឆ្ងាញ់ៗ ថែមទាំងមានការបង្ហាញថ្វីដៃគូរគំនូរនៅលើឆាកទៀតផង។

Kon Slaprea 2019

Kon Slaprea 2019

Kon Slaprea 2019

Kon Slaprea 2019

ជារៀងរាល់ពិព័រណ៍អាហារកូនស្លាបព្រាតែងតែរៀបចំនូវគោលការណ៍អនាម័យខ្ពស់ មិនត្រឹមតែសម្រឹតសម្រាងខាងផ្នែកអាហារ តែក៏បានរៀបចំ និងណែនាំបរិស្ថានដោយត្រៀមជាស្រេចនូវធុងសម្រាមគ្រប់ច្រកល្កក។

Kon Slaprea 2019

Kon Slaprea 2019

Kon Slaprea 2019

បើថ្ងៃទី 1 សប្បាយញ៉ាំប៉ុណ្ណេះហើយ ថ្ងៃចុងក្រោយរបស់ពិព័រណ៍កូនស្លាបព្រានេះអត់ម៉េចបាន!

Kon Slaprea 2019

Kon Slaprea 2019

ថ្ងៃពិព័រណ៌៖ 23 ដល់ 24 ខែវិច្ឆិកា ឆ្នាំ 2019 ម៉ោងបើក៖ ចាប់ពីម៉ោង 4 រសៀលតទៅ ទីតាំង៖ ពហុកីឡដ្ឋានជាងអូឡាំពិក

ព័ត៌មានគួរតែអានបន្ទាប់