KFC Cambodia
- Available at all KFC outlets
- 023 996 000/ 070 896 000
ជាអ្នកចូលចិត្តញ៉ាំម្នាក់ គ្មានអ្វីធ្វើឱ្យយើងសប្បាយចិត្តជាងដឹងថា "KFC" ហាងមាន់បំពងដ៏ល្បីដែលយើងចូលចិត្តទៅញ៉ាំ ចេញនូវមុខម្ហូបថ្មីទេ ហើយដូចការរំពឹងទុកអ៉ីចឹង KFC មិនដែលធ្វើឱ្យយើងខកចិត្តឡើយ។ នៅថ្ងៃទី 24 ខែកក្កដា KFC បានចេញនូវមុខម្ហូបថ្មីដែលមានឈ្មោះថា Crispy Tenders ដែលនឹងបំពេញតម្រូវការ អ្នកចូលចិត្តសាច់មាន់បំពងទាំងអស់ដែលចូលចិត្តសាច់មាន់ទន់ និងស្រួយ។
Crispy Tenders គឺជាបន្ទះសាច់មាន់ដែលបានយកទៅប្រឡាក់ និងបំពងតាមបែបរូបមន្តពិសេសរបស់ KFC។ ដែលគ្រាន់តែខាំមួយម៉ាត់ដំបូងរបស់ Crispy Tenders យើងអាចដឹងភ្លាមពីរសជាតិហឹរតិចៗនៅចុងអណ្តាតរបស់យើង ហើយមានជាតិប្រៃតិចៗដែរ។ តែកុំបារម្ភអី Crispy Tenders មិនមានរសជាតិហឹរពេកទេ សម្រាប់អ្នកដែលមិនចេះញ៉ាំហឹរក៏អាចញ៉ាំបាន។
អ្វីដែល KFC មិនដែលធ្វើឲ្យយើងខកចិត្តនោះគឺសាច់មាន់មានសំណើម (Juicy) តែម្ដង។ ជាមួយនឹងមុខម្ហូបថ្មី Crispy Tenders ទោះបីជាវាជាបន្ទះមាន់បំពងក៏ដោយ KFC នៅតែរក្សារូបមន្ត និងបច្ចេកទេសនៃការរក្សាសាច់មាន់បំពងឱ្យមានជាតិសំណើម (Juicy) និងទន់បានយ៉ាងល្អ។
អ្វីដែលធ្វើឱ្យយើងកាន់តែចង់សាកល្បង Crispy Tenders គឺទឹកជ្រលក់ថ្មីដែលមកជាមួយម៉ឺនុយថ្មីនេះគឺ ទឹកជ្រលក់ Mayonnaise និង Jalapeno Cheese Sauce ។ ទឹកជ្រលក់ Mayonnaise ស័ក្ដិសមសម្យល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តញ៉ាំទឹកជ្រលក់ក្រែម។ ទឹកជ្រលក់ Jalapeno Cheese គឺជាការរួមបញ្ចូលគ្នានៃម្សៅម្ទេស Jalapeno និងឈីស។ វាជាការបន្ថែមនូវរសជាតិដ៏ឆ្ងាញ់ដល់ Crispy Tenders ទោះបីជាក្លិន ឬ រសជាតិនៃឈីសដិតជាង Jalapeno ក៏ដោយ។ កុំបារម្ភ ទោះបីជាវាត្រូវបានគេហៅថាទឹកជ្រលក់ Jalapeno Cheese ក៏វាមិនហឹរដែរ។
ឥឡូវនេះ អ្នកអាចរីករាយជាមួយ Crispy Tenders នៅគ្រប់សាខា KFC ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីធ្វើការកុម្ម៉ង់នឹងទទូលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ឬ (Call & Collect) ពីគ្រប់សាខារបស់ KFC សូមទំនាក់ទំនងមកកាន់លេខ 023 996 000 / 070 896 000 / 089 896 000 ឬបញ្ជាទិញជាមួយក្រុមហ៊ុនដៃគូដឹកជញ្ជូនអាហាររបស់យើង។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ទំព័រ Facebook របស់ KFC Cambodia។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.