Kamu Tea ប្រ៊េនតែល្បីពីប្រទេសថៃ ពង្រីកសាខានៅ 3 ប្រទេសព្រមៗគ្នារួមទាំងកម្ពុជា
តោះៗ ប្រិយមិត្ត FoodBuzz ទាំងអស់គ្នា! លឺដំណឹងដ៏ល្អនេះឬនៅ? Kamu Tea ប្រ៊េនភេសជ្ជៈប្រភេទតែដ៏ល្បីល្បាញពីប្រទេសថៃពេលនេះបានពង្រីកសាខាមកដល់ប្រទេសកម្ពុជាហើយ! ប្រិយមិត្តដែលចូលចិត្តញ៉ាំភេសជ្ជៈប្រភេទតែហើយធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសថៃប្រាកដជាធ្លាប់ភ្លក្សនិងស្គាល់ពីរសជាតិនិងប្រជាប្រិយភាពរបស់ Kamu Tea ស្រាប់ហើយ!
Kamu Tea បើកដំណើរការដំបូងបំផុតនៅទីក្រុងបាងកក ប្រទេសថៃនៅក្នុងឆ្នាំ 2011 ហើយបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា Kamu Tea បានពង្រីកខ្លួនពាសពេញផ្ទៃប្រទេសថៃរហូតដល់ទៅជាង 60 សាខា ហើយក៏មានជាសាខាផ្សេងៗទៀតនៅប្រទេសឥណ្ឌូណេស៊ី និងឡាវផងដែរ។ នៅក្នុងឆ្នាំ 2019 នេះ Kamu Tea បានត្រៀមខ្លួនពង្រីកសាខានៅ 3 ប្រទេសព្រមៗគ្នាដែលរួមមានប្រទេសកម្ពុជា សឹង្ហបុរី និងប្រុយណេផងដែរ។
Kamu Tea សាខាដំបូងនៅទីក្រុងភ្នំពេញនេះនឹងមានទីតាំងនៅតាមបណ្តោយផ្លូវប៉ាស្ទ័រយើងនេះឯង ហើយប្រភេទភេសជ្ជៈប្រចាំហាង ឬ Signature Drinks ដែល Kamu Tea មានផ្ដល់ជូនរួមមានដូចជា Premium Cheese Tea, Fresh Fruit Tea, Soft Pearl Drink, ភេសជ្ជៈតាមរដូវកាលផ្សេងៗ និងជាពិសេសសំរាប់ប្រិយមិត្តដែលចូលចិត្តញ៉ាំប្រភេទតែបៃតងម៉ាត់ឆា ដឹងតែត្រូវចិត្តម៉ាច់តែម្ដង ព្រោះថា Kamu Tea ប្រើប្រាស់សុទ្ធតែគ្រឿងផ្សំស្រស់ៗនិងគុណភាពខ្ពស់ ហើយរបៀបឆុងម្សៅតែបៃតងម៉ាត់ឆាវិញក៏ធ្វើតាមប្រពៃណីជប៉ុន ធានាបានរសជាតិជប៉ុនពិតៗ គ្រាន់តែឃើញក៏ឃ្លានចង់ញ៉ាំតែម្ដង។
រង់ចាំភ្លក្សរសជាតិតែដ៏ឈ្ងុយឆ្ងាញ់និងប្លែកគេរបស់ Kamu Tea នៅក្នុងខែឧសភាខាងមុខនេះទាំងអស់គ្នាណា!
បើកដំណើរការ: សប្ដាហ៍ទី2-3 ខែឧសភា
ទីតាំង៖ ផ្លូវប៉ាស្ទ័រ ៥១ កែងនឹងផ្លូវ ៣២២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ | Googlemap