ភោជនីយដ្ឋាន ចូល ចិត្ត៖ អាហារថ្ងៃត្រង់ជាមួយម្ហូបឆ្ងាញ់ៗ បរិយាកាសធម្មជាតិស្រស់ស្រាយ នៅជាយក្រុងភ្នំពេញ

ភោជនីយដ្ឋាន ចូល ចិត្ត ជាភោជនីយដ្ធានមួយកន្លែងដែលមានទីតាំងនៅជាយក្រុង មិនឆ្ងាយប៉ុន្មានពីទីប្រជុំជនភ្នំពេញ។ កន្លែងនេះជាភោជនីយដ្ធានដែលមានកន្លែងអង្គុយជាកញ្ចុះ ហើយមានបូកផ្សំជាមួយដើមឈើតូចធំគ្រប់ខ្នាត មានទាំងពណ៌បៃតងខ្ចី ទាំងបៃតងចាស់ មើលទៅស្រស់ស្រាយ អារម្មណ៍ធូរស្រាល។ 

ភោជនីយដ្ឋាន ចូល ចិត្តមានបម្រើជូនបាយ និងម្ហូបបែបខ្មែរជាច្រើនមុខ ជាមួយនឹងភេសជ្ជៈផ្សេងៗ បំពេញតាមតម្រូវការ។ កន្លែងស្អាតត្រជាក់រហឹមៗ ថតរូបក៏ស្អាត អារម្មណ៍ក៏ល្អ ម្ហូបមានគ្រប់មុខ បាយថ្ងៃត្រង់ចុងសប្តាហ៍អី កុំភ្លេចទីនេះណា!

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ ភោជនីយដ្ឋាន ចូល ចិត្ត

ភោជនីយដ្ឋាន ចូល ចិត្ត

ព័ត៌មានគួរតែអានបន្ទាប់