Java Creative Café បើកសាខាថ្មីនៅតំបន់ទួលទំពូង បន្ថែមការសម្តែងសិល្បៈផ្ទាល់តែម្តង
អ្នកចូលចិត្តសិល្បៈ និង ការច្នៃបង្កើតថ្មីរបស់សិល្បករសម័យទំនើបពិតជាស្គាល់ហើយនៅ Java Creative Café ដែលជាទីតាំងដែលផ្តល់ឱកាសដ៏សិល្បករថ្មីៗតាំងបង្ហាញស្នាដៃ។


ក្រៅពីមានលក់នៅម្ហូបបែបអ៊ឺរ៉ុបដ៏ឈ្ងុយឆ្ងាញ់ រួមជាមួយនឹងភេសជ្ជៈចម្រុះមុខទៀតនោះ Java Creative Café បាននឹងកំពុងពង្រីកខ្លួនរបស់ពួកគេដើម្បីផ្តល់ជូននូវអាហារដែលមានផាសុកភាព ជាមួយនឹងឱកាសសម្រាប់ការបង្ហាញស្នាដៃច្នៃបង្កើតរបស់កូនខ្មែរជំនាន់ក្រោយ។

សាខាថ្មីដែលជាសាខាទី 3 របស់ Java ស្ថិតនៅក្នុងតំបន់ទួលទំពូងមានបំពាក់នូវមហោស្រពមួយដែលអាចផ្ទុកមនុស្សបានចំនួន 54 នាក់។ Java បានសហការជាមួយក្រុមរបាំបុរាណ Prumsodun Ok & NATYARASA ដែលជាក្រុមរាំ LGBTQ+ ដំបូងគេនៅកម្ពុជា ដែលពួកគេនឹងធ្វើការសម្តែងនៅក្នុងមហោស្រពនោះ។ ក្រៅពីនេះទៀត លោកអ្នកអាចក៏អាចរំពឹងនឹងឃើញការបង្ហាញជាច្រើនទៀតដូចជា ការប្រគុំតន្រ្តី, របាំ, ការសូត្រកំណាព្យ, ការចាក់បញ្ចាំងខ្សែភាពយន្ត និង ការនិយាយពីប្រធានបទផ្សេងៗ។



កុំភ្លេចទៅគាំទ្រសិល្បៈខ្មែរ និង អាហារដែលសម្រិតសម្រាំងយ៉ាងឥតខ្ចោះសម្រាប់លោកអ្នកនៅសាខាថ្មីរបស់ Java Creative Café ចាប់ពីថ្ងៃទី 8 ខែ មីនា ខាងមុខនេះ!

ទីតាំង៖ ផ្ទះលេខ 53 ផ្លូវលេខ 468 ជិតកែងផ្លូវលេខ 163 | Googlemap
តម្លៃ៖ ចាប់ពី $3.00 ឡើងទៅ