នឹករសជាតិការ៉េមដើម កាលពីក្មេងអត់? អាចរកទិញបាននៅហាងការ៉េមដើម1990

អ្នកកើតជំនាន់៩០ដឹងតែចាំការ៉េមដើមមិនភ្លេចទេ ព្រោះថាកាលហ្នឹង ល្បីណាស់មិនថាកូនក្មេងឬ វ័យជំទង់ទេ ប៉ុន្តែឥឡូវនេះហាក់ដូចជាពិបាករកទិញបន្តិច។ យ៉ាងណាមិញថ្ងៃនេះ FoodBuzz ចង់ណែនាំហាងការ៉េមដើមនៅភ្នំពេញឈ្មោះថា ការ៉េមដើម1990 ដែលអ្នកទាំងអស់គ្នាអាចរកទិញការ៉េមដើមទាំងនោះបាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅហាង ការ៉េមដើម1990 ក្រៅពីនៅរក្សាលក់ការ៉េមដើម ខាងហាងក៏បានបន្ថែមរសជាតិថ្មីៗជាច្រើនមុខទៀតផងដែរដូចជា ខ្នុរ ក្រូចវ័ល្លិ៍(ផាសិន) ផ្លែប័រ ចេក និងល្ពៅ។ រីឯរសជាតិដើមវិញក៏មានច្រើនដូចជា រសជាតិត្រប៉ែ កាហ្វេ សណ្ដែកក្រហម ត្រាវ ដូង និងក្រូចឆ្មារ។ សម្រាប់តម្លៃវិញ បើសិនជាអ្នកទាំងអស់គ្នាធ្វើការកម៉្មុង់តាមកម្មវីធីដឹកជញ្ជូន foodpanda ការ៉េម១០ដើមមានតម្លៃ3$ តែបើទៅទិញដល់ហាងផ្ទាល់វិញអស់តែ 2.5$ ប៉ុណ្ណោះសម្រាប់ការ៉េម១០ដើម។ 

ហាងការ៉េមដើម1990 - Icecream1990PP

ព័ត៌មានគួរតែអានបន្ទាប់