ហុកកិ - Hokke Yakiniku
- St 95, Phnom Penh
- 081 772 333
ថ្ងៃនេះ FoodBuzz យើងមានដំណឹងល្អមកប្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងទាំងអស់គ្នា ជាពិសេសសាច់អាំងបែបជប៉ុន Yakiniku តែម្ដង។ Hokke Yakiniku ជាហាងថ្មីមួយកន្លែងដែលមានទីតាំងនៅម្ដុំបឹងកេងកង មានបម្រើជូនសាច់អាំងបែបជប៉ុនទំនងៗមែនទែន! ហើយនៅក្នុងឳកាសសម្ពោធហាងថ្មីនេះ ហាង Hokke Yakiniku មានផ្ដល់ជូនការបញ្ចុះតម្លៃចំនួន ២០% ទៅកាន់អតិថិជន។
Hokke Yakiniku ក៏មានបរិយាកាសបែបជប៉ុន ស្រដៀងទៅនឹង Izakaya ដែលជាបារនៅប្រទេសជប៉ុនតែម្ដង។ ម្ហូបក៏មើលទៅទំនងគួរឲ្យចង់ញ៉ាំ ហាងក៏មានបរិយាកាសល្អ ការតុបតែងក៏ដូចនៅប្រទេសជប៉ុន មានស្រាបៀរចិបម្ដងតិចៗទៀត ល្ងាចៗឡើងដឹងតែត្រូវម៉ាច់តែម្ដង!
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកតាមរយៈ៖ https://www.facebook.com/hokkeyakiniku
ផែនទីៈ៖ https://goo.gl/maps/JCswXKw4FNfqjNWcA
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.