មានធ្លាប់បានភ្លក្សនំឆ្ងាញ់ៗ ពីហាងនំបែបជប៉ុនលាក់ខ្លួន Chez Shige នៅ?

ចង់ញ៉ាំនំបែបជប៉ុនទន់ៗ មានច្រើនរសជាតិ លាយជាមួយផ្លែឈើស្រស់ៗ? ថ្ងៃនេះ FoodBuzz ចង់ណែនាំហាងនំបែបជប៉ុនលាក់ខ្លួនមួយកន្លែងនៅម្តុំបឹងត្របែក ឈ្មោះថា Chez Shige ។ 

នៅហាង Chez Shige មាននំច្រើនប្រភេទដូចជា នំខេកស្ត្រប៊ឺរីស្រស់ៗ នំបឺរី នំ Roll Cake រសជាតិស្ត្រប៊ឺរីស្រស់និងគ្រីម នំដុតឈីសខេក នំសូកូឡា នំ Roll Cake​ រសជាតិតែបៃតងនិងមានច្រើននំនិងច្រើនរសជាតិទៀត។ កុំបារម្ភឃើញនំស្អាតអ៊ីចឹងខ្លាចអត់ឆ្ងាញ់ ព្រោះនំមួយៗសុទ្ធតែឆ្ងាញ់ប្លែកមាត់ទាំងអស់។ 

នៅហាងមានប្រើប្រាស់គ្រឿងផ្សំស្រស់ៗ ផ្លែឈើស្រស់តាមរដូវកាល ដើម្បីឲ្យនំចេញមកឆ្ងាញ់ និងអតិថិជនពេញចិត្ត។ បន្ថែមពីលើនេះទៅទៀត នៅហាងមានសេវាអាចច្នៃចេញជាមុខមនុស្ស គំនូរផ្សេងៗ សម្រាប់នំខួបកំណើតបានដើម្បីឲ្យវាមានលក្ខណៈពិសេសសម្រាប់ម្ចាស់ខួបកំណើតផងដែរ។ 

អ្នកទាំងអស់គ្នាអាចទៅកុម្ម៉ង់បាននៅហាងផ្ទាល់ ដែលមានទីតាំងនៅសង្កាត់បឹងត្របែក ផ្លូវ១០៣ ឬអ្នកអាចកុម្ម៉ង់បានតាមលេខ ០៩៦ ២២៣ ៣៦២៥ ហាងមានសេវាដឹកឲ្យដល់ផ្ទះតាម Grab

Chez Shige

ព័ត៌មានគួរតែអានបន្ទាប់