បឺហ្គឺរមួយតែ 2900 រៀលតែប៉ុណ្ណោះនៅ Hard Rock Cafe នាថ្ងៃទី 14 នេះ
ចង់សាករសជាតិប៊ឺហ្គឺប្រចាំហាង Hard Rock Cafe អត់? នាថ្ងៃទី14 ខែមិថុនា ឆ្នាំ2018 ខាងមុខនេះ Hard Rock Cafe មានការផ្តល់ជូនប៊ឺហ្គឺប្រចាំហាង Legendary Burger តែក្នុងតម្លៃ2900៛ ប៉ុណ្ណោះ (តម្លៃដើម $12 - $13.5) ចាប់ពីម៉ោង 11AM – 12PM!

ម៉េចបាន Legendary Burger តម្លៃតែ 2900៛ អញ្ចឹង? ការផ្តល់ជូនពិសេសនេះ គឺដើម្បីគំរប់ខួប47ឆ្នាំរបស់ Hard Rock Cafe ដែលត្រូវបានគេបង្កើតឡើងតាំងពីថ្ងៃទី14 ខែមិថុនា ឆ្នាំ1971មកម៉្លេះដោយផ្តើមទ្បើងដោយជនជាតិអាមេរិក 2 នាក់ដែលស្រលាញ់និងចូលចិត្តតន្រ្តី។

ប្រិយមិត្ត FoodBuzz ច្បាស់ជាឆ្ងល់ហើយថានៅក្នុងLegendary Burger មានអីខ្លះ? ក្នុង Legendary Burger មានសាច់គោចិញ្រ្ចាំ សាច់ជ្រូកបីជាន់ ឈីស ខ្ទឹមបារាំងបំពង សាលាដ ប៉េងប៉ោះ ដែលគេដាក់លើនំប៉័ងអាំង ព្រមទាំងដំឡូងបារាំងផងដែរ។ គ្រឿងផ្សំទាំងអស់សុទ្ធសឹងតែជារបស់មានគុណភាពខ្ពស់។

ប្រិយមិត្តក៏អាចស្លៀកពាក់របៀបជំនាន់ 70 ផងដែរ ពេលទៅទិញ Legendary Burger នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2018ខាងមុខនេះ ព្រោះក្នុងហាងមានការតុបតែង និង ចាក់ចំរៀងបែបទសវត្សទី70 ហើយបុគ្គលិកក៏ស្លៀកពាក់បែបទសវត្សទី70ដែរ ដើម្បីអបអរការគំរប់ខួប47ឆ្នាំរបស់ Hard Rock Cafe។

គោលបំណងនៃការបង្កើត Hard Rock Cafe ដំបូងរបស់ស្ថាបនិកទាំង 2 រូបនោះ គឺដើម្បីបង្កើតកន្លែងញ៉ាំប៊ឺហ្គឺដ៏ឈ្ងុយឆ្ងាញ់មួយ។ មិនតែប៉ុណ្ណោះ ភាពលេចធ្លោរបស់ហាងកាហ្វេនេះ គឺការលាយបញ្ចូលគ្នានូវតន្រ្តី ការចងចាំ និងភាពឈ្ងុយឆ្ងាញ់របស់ម្ហូបតាមបែបអាមេរិក។
កម្មវិធីដ៏ពិសេសនេះមាននៅទាំងពីសាខារបស់ Hard Rock Cafe! មកមុនបានមុនណា!
ទីតាំងសាខាភ្នំពេញ៖ អគារ Exchange Square, ផ្លូវ ១០៦ កែងផ្លូវ ៥១ សង្កាត់វត្តភ្នំ | Googlemap
បើកចាប់ពី: 11AM – 1AM
លេខទំនាក់ទំនងសម្រាប់កក់ : 081 641 111
ទីតាំងសាខាសៀមរាប៖ នៅរង្វង់មូលព្រះវិស្ណុះជាប់នឹង King’s Road Angkor ផ្លូវ៧មករាក្រុងសៀមរាប | Googlemap
បើកចាប់ពី: 11AM – 12 AM
លេខទំនាក់ទំនងសម្រាប់កក់: 063 963 964