ព្រឹត្តិការណ៍ប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ពិតៗពីកម្មវិធី Win like a pro របស់ក្រុមហ៊ុន foodpanda
ភ្នំពេញៈ កាលពីខែមករាថ្មីៗនេះ foodpanda បានរៀបចំព្រឹត្តិការណ៍ប្រគល់រង្វាន់ ដល់អ្នកឈ្នះរង្វាន់ដែលបានភ្ជាប់គម្រោង pandapro និងធ្វើការកុម្ម៉ង់ច្រើនដង ដើម្បីជាការលើកទឹកចិត្តក៏ដូចជាកសាងទំនុកចិត្តជាមួយអតិថិជនដើម្បីបន្តការបញ្ជាទិញ និងគាំទ្រក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេ foodpanda ។
ឥឡូវនេះ foodpanda បានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើនរូបដែលក្នុងនោះដែរ រកឃើញអ្នកឈ្នះរង្វាន់ជាទូរស័ព្ទ iphone 15 pro max ចំនួន ៨ រូប និងរង្វាន់ធំសំបុត្រយន្តហោះប្រភេទ business class ទៅដំណើរកម្សាន្តទៅបាលីសម្រាប់ ២ នាក់ចំនួន ១ រូប រួមទាំងរង្វាន់ជាច្រើនផ្សេងៗទៀត។ ឃើញអត់! កម៉្មង់ពិត ឈ្នះពិត តែម្ដង។
ភ្ជាប់គម្រោង pandapro ឥឡូវនេះ ដើម្បីទទួលបានការដឹកជញ្ជូនឥតគិតថ្លៃ គ្មានដែនកំណត់ និងការបញ្ចុះតម្លៃរហូតដល់ 50% ជាមួយអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារមានការផ្ដល់ជូនសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត តម្លៃសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួលក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗ និងសេវាកម្មផ្សេងៗទៀតផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន foodpanda សូមចូលទៅកាន់គេហទំព័រ៖ www.foodpanda.com.kh ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ៖ https://rider.foodpanda.com.kh ៕