ទទួលទានអាហារបែបកូរ៉េជាមួយសាច់មានគុណភាពខ្ពស់នៅ Han Chon
Han Chon ជាកន្លែងទទួលទានអាហារបែបកូរ៉េទំនើបដែលមានតែមួយគត់ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលស្ថិតនៅ One Park Residence រាជធានីភ្នំពេញ។ រីករាយជាមួយម្ហូបកូរ៉េបែបទាន់សម័យជាមួយនឹងរសជាតិបែបទំនើបក្នុងតម្លៃសមរម្យ រួមទាំងឈុតសាច់គោស្រស់ៗដែលនាំចូលពីក្រៅប្រទេស និងមុខម្ហូបចំនួន 15 មុខផ្សេងៗទៀត។
ឈុតអាហារថ្ងៃត្រង់ដ៏ពេញនិយមដែលមានតម្លៃសមរម្យ 28 ដុល្លារក្នុងម្នាក់ មានមុខម្ហូបឆ្ងាញ់ៗដល់ទៅជាង 10 មុខ ដែលធ្វើឱ្យហាងនេះក្លាយជាជម្រើសសម្រាប់បុគ្គលិក ការិយាល័យ ក្រុមគ្រួសារ ភ្ញៀវទេសចរណ៍មកចូលរួមទទួលទាន។ ប្រសិនបើបានទទួលទានអាហារជាមួយនឹងជម្រើសនៃសុរាជាច្រើនប្រភេទ និងស្រាប្រពៃណីកូរ៉េទៀតនោះរឹតតែធ្វើឲ្យការបរិភោគអាហារកាន់តែមានរសជាតិឆ្ងាញ់។មេចុងភៅជំនាញ Yoo Chang-min ដែលល្បីល្បាញដោយសារជំនាញក្នុងការធ្វើមុខម្ហូបកូរ៉េ ដែលប្រកបដោយភាពច្នៃប្រឌិត។
ម្ហូបដែលចម្អិនដោយមេចុងភៅជំនាញ បរិយាកាសទាក់ទាញ ការរៀបចំដេគ័រក្នុងហាងមានភាពស្រស់ស្អាត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុតរបស់បុគ្គលិកនៅទីនោះ។ អ្វីកាន់តែពិសេសនោះ រីករាយជាមួយប្រូម៉ូសិនពិសេស 3 បូក 1 នៅ Han Chon Korean BBQ & Cuisine មកគ្នាចំនួន 4 នាក់ និងទទួលបានការបញ្ចុះតម្លៃ 25% រហូតដល់ដំណាច់ខែមករា ឆ្នាំ 2024 ខាងមុខនេះ។ នៅចាំអីទៀតកក់តុរបស់អ្នកទុកលឿនៗទៅប្រយ័ត្នអស់ណ៎ា ដើម្បីនាំមនុស្សជាទីស្រលាញ់របស់អ្នកទៅដេតនៅ Han Chon ញាំុអាហារឆ្ងាញ់ៗ!
ព័ត៌មានបន្ថែម៖ Han Chon
ទំនាក់ទំនង៖ 018 988 6618
ទីតាំង៖ Han Chon