ប្រ៊េនការ៉េម Häagen-Dazs ល្បីពីបារាំង បេីកហាងដំបូងបង្អស់នៅភ្នំពេញ!

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃេីញ ធ្លាប់សាក ការ៉េមម៉ាក Häagen-Dazs នេះដែលមានលក់តាមផ្សារទំនេីបក្នុងកែវក្រដាស និង ជាការ៉េមដើមហើយ តែឥឡូវនេះ Häagen-Dazs បានបេីកសម្ពោធជាហាងធំមួយតែម្តងនៅ អគារ Exchange Square របស់យេីងហ្នឹង!

Credit: Häagen-Dazs Cambodia

Credit: Dalika

អ្វីដែលធ្វេីឲ្យ Häagen-Dazs ក្លាយជាម៉ាកការ៉េមដែលគ្រប់គ្នាស្គាល់និងចូលចិត្ត គឺដោយសារការផ្តោតសំខាន់បំផុតទៅលេីគុណភាពការ៉េម ដោយប្រេីប្រាស់តែគ្រឿងផ្សំធម្មជាតិ និងមានគុណភាពខ្ពស់បំផុត។ 

Credit: Dalika

នៅទីនេះ មានទាំងការ៉េម មានទាំង gelato ទៀតផង។ យេីងអាចកម្មង់ការ៉េមសុទ្ធក៏បាន អាចកម្មង់ជាមួយនំផ្សេងៗក៏បាន។ ឲ្យកាន់តែពិសេស យេីងយកការ៉េមជាមួយនំទៅ មានដូចជានំ​ brownie, នំ crepe, នំ cookie និង នំពុម្ភជាដើម។ ឯរសជាតិការ៉េមវិញមានច្រេីនណាស់ ដូចជា ស្រ្តប៊ឺរីឈីសខេក Tiramisu ម៉ាតឆាតែបៃតង និង រសជាតិគ្រាប់ម៉ាកាដាមៀទៀតផង។ រសជាតិទំនងៗចឹង អ្នកទាំងអស់គ្នាប្រកដជាជ្រេីសរេីលលេីសពីមួយហេីយ។ 

Credit: Dalika

សម្រាប់អ្នកមកគ្នាច្រេីន អាចកុម្ម៉ង់ជាឈុតញុំាជុំគ្នាតែម្ដង ហេីយបានសាករសជាតិច្រេីនទៀត! អ្នកទាំងអស់គ្នាអាចសាកជាមួយ អុិចអូ អុិចអូ ដែលជាមុឺនុយប្រចាំហាង ដែលមានការ៉េមរសជាតិទៅដល់ 4 រសជាតិ រួមជាមួយផ្លែឈេីស្រស់ៗនិងនំផ្សេងៗ។ 

Caption

មកមេីលការតុបតែងហាងវិញ គឺមានពណ៌ស្រស់ៗ មានគំនូសផ្កាឈូកខ្យូតៗ និងទីធ្លាធំទូលាយ។ 

Credit: Dalika

មកមេីលការតុបតែងហាងវិញ គឺមានពណ៌ស្រស់ៗ មានគំនូសផ្កាឈូកខ្យូតៗ និងទីធ្លាធំទូលាយ។ ហេីយបេីមេឃមិនសូវក្តៅវិញ ប្រិយមិត្តអាចអង្គុយខាងក្រៅហាង ញុំាការ៉េមត្រជាក់ៗបណ្តេីរ ជជែកគ្នាលេងជាមួយមិត្តភក្តិឬអ្នកជាទីស្រឡាញ់របស់យេីងបណ្តេីរ ធានាថាអារម្មណ៍កាន់តែផ្អែមល្ហែមជាងមុន។ 

Credit: Dalika

Credit: Dalika

Credit: Dalika

ទំនាក់ទំនង៖ 095 777 919 

ម៉ោង៖ 10AM-9PM 

ទីតាំង៖ Plaza Exchange Square, កែងផ្លូវ 106 និង ផ្លូវ 51

ព័ត៌មានគួរតែអានបន្ទាប់