ភោជនីយដ្ឋានជប៉ុន​ Hachi Sofitel Phnom Penh Phokheetra ស្វាគមន៍មេចុងភៅថ្មី!

អ្នកទាំងអស់ធ្លាប់បានសាកម្ហូបបែបជប៉ុនដែរអត់? FoodBuzz បានមកសណ្ឋាគារ Sofitel មិនមែនតម្រង់មករកកន្លែងសម្រាប់សម្រាកនោះទេគឺ ដើម្បីមកភោជនីយដ្ឋានជប៉ុន Hachi ដែលជាកន្លែងមានបម្រើនូវមុខម្ហូបចំនួន ១៧ វគ្គដោយមានការរៀបចំពីមេចុងភៅជនជាតិជប៉ុនថ្មីរបស់ពួកគេដែលមានឈ្មោះថា មេចុងភៅ Louiz ។

នៅភោជនីយដ្ឋាន Hachi មានបម្រើមុខម្ហូបជប៉ុនបែបសហសម័យ និងស្ទីលចម្អិនអាហាររបស់មេចុងភៅ Louiz ដើម្បីបង្កើនបទពិសោធន៍នៃការទទួលទានអាហារសម្រាប់អតិថិជនឲ្យកាន់តែពិសេសថែមទៀត ហើយគ្រប់គ្រឿងផ្សំនីមួយៗសុទ្ធតែនាំចូលថ្មីស្រស់ៗជារៀងរាល់ថ្ងៃ និងមានគុណភាពខ្ពស់បំផុត បូករួមជាមួយនឹងជំនាញរបស់គាត់ក្នុងធ្វើម្ហូបបែបប្រពៃណីជប៉ុន ធានាថារាល់មុខម្ហូបដែលមានក្នុងមេនុយបម្រើនៅភោជនីយដ្ឋាន Hachi នេះគឺចេញពីស្នាដៃជំនាញធ្វើដោយផ្ទាល់របស់គាត់។


នៅពេលដែលពួកយើងបានចូលទៅដល់ទីនោះភ្លាម ខាងភោជនីយដ្ឋានមានការរៀបចំជូនស្រាក្រឡុកមួយកែវជាដើម្បីជាភេសជ្ជៈស្វាគមន៍។ មួយវិញទៀតពេលចូលទៅដល់ហាងរបស់គេភ្លាម មានអារម្មណ៍ថាដូចបានទៅលេងជប៉ុន ដោយសារតែការតុមតែង លក្ខណៈបែបផ្ទះជប៉ុនបុរាណ មើលទៅពិតជាគួរឲ្យមានភាពទាក់ទាញ។ 

Sake Cocktail

ម្ហូបទី ១ ក្នុងចំណោមម្ហូបទាំង​ ១៧ មានឈ្មោះថា Jagaimo Sarada ដែលគេធ្វើមកពីសាឡាដ និងដំឡូងមើលទៅសាមញ្ញនោះទេ ប៉ុន្តែមានរសជាតិឈ្ងុយឆ្ងាញ់នឹកស្មានមិនដល់។ បើស៊ុត​អាំង​គេវិញបាន​បន្ថែម​រសជាតិ​បែបដិត និងមានជាតិក្រែមផ្អែមឈ្ងុយទឹកដោះគោ ព្រមទាំងមានទឹកជ្រលក់ truffle ស្រោចពីលើផ្តល់​រសជាតិកាន់តែឈ្ងុយ​ប្រណិត។ ពងត្រីស្រស់ៗដែលហៅថា Ikura បានបន្ថែមរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដែលធ្វើឲ្យចង់ញាំុមួយចានហើយមួយចានទៀត។

Jagaimo Sarada

មុខម្ហូបនីមួយៗចេះតែបន្តរហូតមិនឈប់​ ដែលធ្វើឲ្យពួកយើងផ្ដោតអារម្មណ៍ជាខ្លាំងទៅលើពិសោធន៍នៃការធ្វើម្ហូបដ៏ជំនាញរបស់ចុងភៅនៅទីនោះ។ មួយវិញទៀត Toro's Sushi ដែលមានផ្នែកផ្សេងៗនៃ toro (ត្រីធូណាខ្លាញ់) kama-toro (ផ្នែកដែលធាត់បំផុតនៃត្រីធូណា) o-toro (ផ្នែកដែលធាត់បំផុតទីពីរ) និង chu-toro (ផ្នែកខ្លាញ់បំផុតទីបី) ទាំងអស់ត្រូវបានកាត់ជាចំណែកៗយ៉ាងជំនាញ និងបង្ហាញតាមលំដាប់លំដោយនៃចំណែកត្រីទាំងនោះដើម្បីឲ្យអ្នកញាំុបានដឹងពីកន្លែងនីមួយៗ និងរសជាតិប្លែករបស់សាច់ត្រីនោះ។ រីឯឫស wasabi វិញ​គេទើបតែឈួសភ្លាមៗ ស្រស់ៗ ដាក់ចូលជាមួយ​ទឹកស៊ីអីុវដែលគេតែងញាំុជាមួយនឹងត្រីស៊ូស៊ីធ្វើឲ្យម្ហូបនោះកាន់តែមានជាតិ។ 

The Toro’s Sushi

ម្ហូបដែលលេចធ្លោបន្ទាប់ ទាក់ភ្នែកអ្នកញាំុតែម្ដងបែបប្រភេទសាច់គោ Wagyu Sushi Fiesta​ ដែលខាងចុងភៅបានធ្វើជាស៊ូស៊ីសាច់គោ A5 Wagyu ដែលគេរុំសាច់គោ wagyu​ ហើយដុតពាក់កណ្តាល ហើយមានដាក់ពងកាំប្រមាសមុទ្រដែលគេហៅថា uni និង Ikura ពង់ត្រីសាលមុនដាក់លំអពីលើជារចនា និងបន្ថែមឲ្យរសជាតិគ្រឿងសមុទ្រកាន់តែឈ្ងុយឆ្ងាញ់។ មិនចាំបាច់និយាយក៏អ្នកទាំងអស់គ្នាដឹងដែលថាពងកាំប្រមា និងពងត្រីសាលមុនថ្លៃប៉ុនណា ហើយពិបាករកទៀត។​ 

Wagyu Sushi Fiesta

​ចុងក្រោយបន្ទាប់ពីបញ្ចប់អាហារទាំង ១៧ មុខមេចុងភៅ Louiz ​បានរៀបចំបង្អែមសម្រាប់លាងមាត់ បន្ទាប់ពីបានទទួលទានសាច់ និង​គ្រឿងសមុទ្រអស់ជាច្រើនមុខ ដែលបង្អែមនោះមានឈ្មោះថា Crispy Banana Tempura with Truffle infused ice cream គឺជាបង្អែមបែបការ៉េម Truffle មាននំស្រួលចេកដាក់ពីលើញាំុហើយមានអារម្មណ៍ថានិយាយលែងចេញតែម្ដងដោយតែរសជាតិឆ្ងាញ់ និងប្លែកមាត់។ 

Crispy Banana Tempura with Truffle Ice Cream

ចំណេកឯការផ្ដល់សេវាកម្មនៅទីនោះល្អ ដោយបុគ្គលិកម្នាក់ៗរួសរាយរាក់ទាក់មានការយកចិត្តទុកដាក់ ស្វាគមន៍ចំពោះអតិថិជនជាខ្លាំង។ នៅភោជនីយដ្ឋានមុខម្ហូបជប៉ុននេះរៀងថ្លៃបន្តិចមែន ប៉ុន្តែទាំងគ្រឿងផ្សំ សាច់ បន្លែទាំងអស់សុទ្ធតែសាកសមនឹងតម្លៃទាំងនេះដែលធ្វើមកបានមុខម្ហូបទាំង ១៧ ឆ្ងាញ់ៗនេះ។ មេចុងភៅ Louiz បានរៀបចំយ៉ាងប៉ិនប្រសប់ និងផ្ចិតផ្ចង់នូវមុខម្ហូបជប៉ុនសម្រាប់ចែករំលែកដល់អតិថិជនបានភ្លក់នូវរសជាតិដ៏កម្រមួយនេះ។

Wagyu Sando

Truffle Paitan Ramen

Fisherman’s Roll

Kani Harumaki with Garlic Aioli 

Awabi Chawan Mushi

Salmon Carpaccio with Tomato Salsa and Truffle Ponzu

Cauliflower Tempura with Truffle-Garlic Yogurt Sauce

Japanese Plum Cheese Cake & Roasted Japanese Soybean Ice Cream

ទីតាំង៖ Sofitel Phokheetra Phnom Penh

ព័ត៌មានបន្ថែម៖
FB: Sofitel Phnom Penh Phokeethra

IG: Sotifel Phokheetra Phnom Penh

TikTok: Sofitel Phnom Penh Phokeethra

Website: Sofitel Phnom Penh Phokeethra

ព័ត៌មានគួរតែអានបន្ទាប់