ហាងតែគុជ Gong cha Cambodia បានត្រលប់មកវិញហើយ! ការទន្ទឹងរងចាំត្រូវបានបញ្ចប់
យើងឃើញថាឥឡូវនេះមានហាងតែគុជជាច្រើនកន្លែងដែលកំពុងដំណើរការពាសពេញប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញផ្ទាល់តែម្តង។ ដោយឡែក ប្រសិនបើយើងក្រឡេកទៅមើលកាលពី៤ ឬ៥ឆ្នាំមុនវិញ អ្នកទាំងអស់គ្នាច្បាស់ជានឹកឃើញដល់ហាងតែគុជដ៏ល្បីដែលមានភេសជ្ជៈឆ្ងាញ់ៗមួយនេះមិនខានដែលមានឈ្មោះថា Gong cha Cambodia។
Gong cha Cambodia គឺជាហាងតែគុជពីប្រទេសតៃវ៉ាន់ដែលបានមកដល់ប្រទេសកម្ពុជាយើង កាលពីឆ្នាំ២០១៣។ ប៉ុន្តែ Gong cha Cambodia ក៏បានឃ្លាតឆ្ងាយពីអ្នកទាំងអស់គ្នាវិញ ក្នុងឆ្នាំ២០១៦ដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជា អេតមីនផ្ទាល់នឹករសជាតិ តែគុជដ៏ឆ្ងាញ់របស់ហាងមួយនេះមែនទែន។
ប៉ុន្តែឥឡូវនេះ FoodBuzz ចង់ប្រកាសឲ្យអ្នកទាំងអស់គ្នាដឹងថា Gong cha Cambodia បានត្រឡប់មកប្រទេសកម្ពុជាយើងវិញហើយ! អ៊ីចឹងអ្នកគាំទ្ររសជាតិតែគុជរបស់ Gong cha Cambodia ទាំងអស់គ្នានៅចាំអីទៀត រកនឹកថាកុម៉្មង់អីឲ្យហើយៗទៅ ដល់ថ្ងៃបើកបានញុាំតែម្តង។
ក្នុងនោះដែរសម្រាប់ទីតាំង និងថ្ងៃបើកសម្ពោធឡើងវិញ អ្នកទាំងអស់គ្នាអាចចូលទៅតាមដានក្នុង Facebook Page របស់ហាងមួយនេះផ្ទាល់បាន ដែលមានឈ្មោះថា Gong cha Cambodia ។ ដូច្នេះកុំភ្លេចពេល Gong Cha Cambodia បើកឡើងវិញ ប្រយ័ត្នទៅអត់ទាន់អេតមីនណា!