Gomu Sandwich៖ ហាងសាំងវិចបែបជប៉ុនបើកថ្មីជាមួយនឹងតម្លៃពិសេសត្រឹម 6,000 រៀល
ថ្មីៗសម្រាប់ Foodie គ្នាយើងទៀតហើយ! ព្រឹកឡើងលែងពិបាកគិតញ៉ាំអ្វីសម្រាប់អាហារពេលព្រឹកហើយប៉ុណ្ណេះ ជាមួយនឹងហាង Gomu Sandwich ថ្មីទើបតែដំណើរការសាកល្បងកាលពីថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 នេះ។


Gomu Sandwich ជាហាងសាំងវិចជប៉ុនដែលទើបតែបើកថ្មីនៅភ្នំពេញ ហើយសាខាដំបូង គឺនៅទួលទំពូងតែម្តង។ ជាមួយនឹងនំប៉័ងសាំងវិចដែលដុតផ្ទាល់ភ្លាមៗជារៀងរាល់ថ្ងៃ ធ្វើឲ្យសាំងវិចប្រចាំហាង Gomu Sandwich នេះមានលក្ខណៈទន់ និងមានក្លិនឈ្ងុយទឹកដោះគោប្រហើរស្រាលៗកាន់តែបង្កើនរសជាតិសាំងវិចមួយកំរិតទៀត។

ឥលូវនេះ Gomu Sandwich មានជម្រើស 3 ប្រភេទសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើស គឺ សាំងវិចពងទាម៉េយូ, Pork Cutlet សាំងវិច និង សាឡាដជាមួយនឹងសាច់ត្រីធូណា ។

ក្រុមការងារយើងបានសាកល្បងសាំងវិច 2 ប្រភេទនៅទីនេះ ហើយអាចនិយាយបានថាគឺចាប់ចិត្តតែម្ដង ព្រោះរសជាតិសមល្មមស៊ីគ្នាជាមួយនឹងទឹកប៉េងប៉ោះ សាច់ច្រើនសាកសមនឹងតម្លៃ និងត្រូវចិត្តអ្នកមិនចូលចិត្តប្រភេទសាំងវិចមានទឹកជ្រលក់ច្រើនក្នុងសាំងវិចតែម្ដង។ ចង់ដឹងរសជាតិយ៉ាងណាឲ្យច្បាស់ កុំភ្លេចមកសាកល្បង ហើយប្រាប់ពួកយើងវិញផងណា!

មិនតែប៉ុណ្ណោះ ក្នុងកំឡុងពេលបើកសាកល្បងរបស់ហាង Gomu Sandwich ក៏មានការដាក់លក់ក្នុងតម្លៃពិសេសទៅលើសាំងវិចពង់ទាម៉េយូ និង Pork Cutlet សាំងវិច ដែលសាំងវិចមួយតម្លៃត្រឹម 6,000 រៀលប៉ុណ្ណោះ ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2019 នេះតទៅ។
ម៉ោងធ្វើការ៖ 7:30 ព្រឹក ដល់ 5 ល្ងាច
ទីតាំង៖ Magnet Concept Store (ជាន់ផ្ទាល់ដី), ផ្ទះលេខ 70, ផ្លូវ 464 សង្កាត់ទួលទំពូងទី 1, (ខាងក្រោយ Phnom Penh Sport Club) | Googlemap
តម្លៃ៖
- តម្លៃជាទូទៅ៖ $2 - $ 2.50
- តម្លៃប្រូម៉ូសិន៖ 6,000 រៀល