Eleven Degrees Brewpub​ បានបង្ហាញ Craft beer ប្រចាំហាងថ្មីមួយឈ្មោះថា GOLDEN SORYA ALE!

នាថ្ងៃសុក្រ​ ទី 19 ឆ្នាំ 2023 នេះ ក្រុមការងារ Foodbuzz បានចូលរួមកម្មវិធីដ៏ពិសេសមួយនៅដែលធ្វើឡើងនៅ  Eleven Degrees Brewpub​ ក្នុងអាគារវឌ្ឍនៈយើងហ្នឹង! កម្មវិធីនេះគឺជាកម្មវិធីបើកសម្ពោធ Craft Beer ដ៏ថ្មីស្រឡាងមួយឈ្មោះថា GOLDEN SORYA ALE។

គ្រាន់តែទៅដល់ភ្លាមពួកយើងចាប់អារម្មណ៍ឃើញថាភ្ញៀវៗដែលបានទៅដល់មុនកំពុងតែធ្វើការសំណេះសំណាលគ្នា  និយាយបណ្តើរ ជល់កែវបណ្តើរយ៉ាងរីករាយតែម្តង។ 

ជាសំណាងរបស់យើង ពួកយើងបានជួបជាមួយនឹងលោក Clement Glan មុនគេ​ ដែលគាត់គឺជា Brew Master ប្រចាំហាង​ Eleven Degrees Brewpub​ និងជាស្ថាបនិកពីក្រោយការផលិតរបស់ GOLDEN SORYA ALE ផ្ទាល់ផងដែរ។ 

លោក Clement បានប្រាប់យើងត្រួសៗអំពីដំណាក់កាលពីក្រោយការផលិត Craft Beer មួយនេះដែលត្រូវបានច្នៃចេញពីស្រាបៀរវឌ្ឍនៈ ហើយផលិតផ្ទាល់ៗនៅក្នុងហាងតែម្តង។ 

GOLDEN SORYA ALE មានពណ៌មាសឆ្អៅរំលេចពណ៌ភ្លឺផ្លេកដែលមើលទៅដូចពន្លឺព្រះសូរិយាអ៊ីចឹង។ ហើយក្រៅពីនោះ Craft Beer នេះក៏មានលក្ខណៈពិសេសៗជាច្រើនដូចជា ក្លិនប្រហើរ រសជាតិស្រទន់ ផ្អែមបែបផ្លែប៊ឺរីតិចៗ ស្រាលស្រួលផឹក។ ចឹបតិចៗជាមួយនឹងជម្រើសរើសម្ហូបក្លែមដេលមានដូចជា មីនីប៊ឺហ្គឺ ស្លាបមាន់ និង សាច់បំពងគឺត្រូវម៉ាច់តែម្តង!

បរិយាកាសនៅក្នុងកម្មវិធីនេះគឺមើលទៅពោរពេញទៅដល់ស្នាមញញឹម សប្បាយរីករាយមែនទែន ហើយអ្វីដែលពិសេសនោះគឺខាងក្រុមការងារ Eleven Degrees Brewpub​ មានប្រកាសថានឹងមានការចាប់រង្វាន់ និង ការប្រគុំតន្រ្តីពិសេសទៀត!

អានជិតចប់អ៊ីចឹង ចង់សាករសជាតិរបស់ GOLDEN SORYA ALE នៅ? បើចង់ FoodBuzz ចង់ប្រាប់ថាអ្នកទាំងអស់គ្នាថា Craft Beer នេះមានតែនៅក្នុង Eleven Degrees Brewpub​ ទេណា៎!

ព័ត៌មានគួរតែអានបន្ទាប់