GAGA BKK ចាប់បើកហើយណា៎! មកជាមួយមឺនុយថ្មីពិសេស សម្រាប់បុណ្យណូអែលទៀតផង

ថ្ងៃនេះមានដំណឹងល្អមួយចង់ប្រាប់! ដោយទទួលបានការគាំទ្រជាច្រើនពីអតិថិជន ឥឡូវនេះ GAGA បានបើកសាខាថ្មីមួយទៀតហើយ នៅម្តុំបឹងកេងកង ដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួលជាងមុនក្នុងការកុម្ម៉ង់តែគុជឆ្ងាញ់ៗពី GAGA ។  សាខាថ្មីនេះ គឺត្រូវបានតុបតែងនិងដេរគ័រយ៉ាងស្រស់ស្អាត លក្ខណៈទាន់សម័យ ធំទូលាយ ទាំងកន្លែងអង្គុយ និងចំណតសម្រាប់យានយន្តផងដែរ។ សំខាន់ងាយស្រួលរកមែនទែន នៅលើផ្លូវលេខ 63 សង្កាត់បឹងកេងកងយើងនេះឯង។

កាន់តែពិសេសនោះគឺ GAGA ក៏បានចេញនូវមឺនុយថ្មីដែលមានឈ្មោះថា White Christmas សម្រាប់ឱកាសនៃបុណ្យណូអែលនេះផងដែរ។ មឺនុយថ្មីនេះដែរត្រូវបានធ្វើឡើងជាពិសេស ដោយប្រើប្រាស់ White chocolate rock salt mousse ថប់ភីងដោយ Marshmallow ក៏ដូចជា Vanilla Crumble ផងដែរ។ ភេសជ្ជៈថ្មីនេះក៏មានជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើសផងដែរ ចង់យកជាប្រភេទក្តៅក៏បាន និងជាប្រភេទក្រឡុកក៏បាន។ ក្លិនក៏ឈ្ងុយ រសជាតិក៏ឆ្ងាញ់ជាប់ចិត្ត។ ហើយសម្រាប់អ្នកសរសេរផ្ទាល់ សូមរើសយក White Christmas ក្តៅហើយ ញ៉ាំដើម្បីកម្តៅបេះដូង ជាមួយអាកាសធាតុត្រជាក់ៗអ៊ីចឹង។ 

មិនទាន់អស់ទេ! កុំភ្លេចសាកមឺនុយទើបនឹងចេញថ្មីមួយទៀតរបស់ GAGA ដែលមានឈ្មោះថា Dolce Chocolate ផ្សំឡើងពិសេសដោយទឹកដោះគោស្រស់ ជាមួយនឹង Chocolate fudge បន្ថែមពីលើដោយ Chocolate និង Caramel រួមទាំងគ្រាប់ Almond ស្រួយៗទៀតផង។ និយាយទៅ រសជាតិពិសេសគ្មានពីរតែម្តង។ 

ក្រៅពីនេះ សម្រាប់អ្នកដែលចូលចិត្តកាហ្វេក៏អាចទៅសាក Salted Caramel Coffee with Coffee Mousse នៅ GAGA បានដែរ។ ធានាថានឹងជាប់ចិត្ត ជាមួយរសជាតិកាហ្វេគុណភាពខ្ពស់ និងទឹកដោះគោស្រស់លាយបញ្ចូលគ្នា រួមនឹងថប់ភីងពិសេស Coffee mousse, Caramel Sauce និង Vanilla Crumble

ភ្លេចម៉េចបានជាមួយនឹង GAGA Milk Tea Series ជាមួយនឹងមឺនុយ GAGA Overload និង Overload Fresh Milk ។ អ្នកទាំងអស់គ្នាអាចកុម្ម៉ង់មឺនុយល្បី GAGA Overload បានជាមួយថប់ភីងឆ្ងាញ់ៗទាំង៤ដូចជា៖ GAGA Pearl, Honey Drop, Egg Pudding និង Grass Jelly ។ ដោយឡែកប្រសិនបើអត់ចង់ញ៉ាំតែ អ្នកទាំងអស់គ្នាក៏អាចយកជម្រើសជាទឹកដោះគោស្រស់ និង Rock Salt Mousse ក្នុងមឺនុយ Overload Fresh Milk បានផងដែរ ជាមួយនឹងថប់ភីងទាំង៤ខាងលើបានដូចគ្នា។​

កុំភ្លេចទៅសាកនៅ GAGA ទាំងអស់គ្នាណា៎! ហើយសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ 081 445 588 ឬក៏ចូលទៅកាន់ហ្វេសប៊ុកផេក GAGA • Attitude In A Cup Cambodia ៕ 

  • GAGA 2004
    📍 SHR1 (07) Borey Orkidé Villa, St.2004, Sangkat Teuk Tla, Khan Sen Sok, Phnom
    Penh
  • GAGA TK
    📍#71, St. 315, Sangkat Boeung Kok 2, Khan Toul Kork, Phnom Penh
  • GAGA TTP
    📍#214, St. 155, Sangkat Toul Tum Poung, Khan Chamkar Morn, Phnom Penh
  • GAGA Boeung Keng Kang
    📍#183, St63, Sangkat Boeung Keng Kang 1, Khan Chamkar Morn, Phnom Penh

GAGA • Attitude In A Cup Cambodia

ព័ត៌មានគួរតែអានបន្ទាប់