បានទៅលេងផ្សារទំនេីបហ្វាន់ម៉លទួលគោកនៅ?​ មានរបស់ញ៉ាំទំនងៗណាស់ណ៎ា!

ផ្សារទំនេីបហ្វាន់ម៉លបានធ្វើកម្មវីធីបើកសម្ពោធនៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2022 នៅទីតាំងទួលគោក លេីផ្លូវលេខ 315។ ចង់ប្រាប់ថាក្រុមការងារ FoodBuzz ក៏បានចូលរួមកម្មវិធីបេីកជាផ្លូវការនេះដែរ ចឹងពួកយើងចង់មកណែនាំអ្នកទាំងអស់គ្នាត្រួសៗថានៅក្នុងហ្វាន់ម៉លមានអីខ្លះ។​

ផ្សារទំនេីបហ្វាន់ម៉លមានទីធ្លាធំស្អាត មានទៅដល់ 3 ជាន់ ហេីយជាន់នីមួយៗមានហាងច្រេីនបស់គេ។ កាន់តែប្លែកនោះគឺ នៅចំកណ្តាលហាងមានជញ្ជាំងឡេីងដែលមានកម្ពស់ទាំង​ 3​ ជាន់នឹងតែម្តង។ សំខាន់អ្នកទាំងអស់គ្នាប្រហែលជាចង់ទៅថតរូបស្អាតៗដូចនៅកន្លែងតែគេតែងដូចនៅ China Town ហើយត្រូវអត់? តែឥលូវស្គាល់ហាងតាមជាន់មួយៗសិន ចាំប្រាប់ថាកន្លែងហ្នឹងនៅជាន់ណា XD

ជាន់ផ្ទាល់ដីនៃផ្សារហ្វាន់ម៉លមានផ្សារឡាក់​គី ដែលអ្នកទាំងអស់គ្នាអាចទិញគ្រឿងទេសបាន។ សម្រាប់ភោជនីយដ្ឋានវិញគឺ សុទ្ធតែឈ្មោះល្បីៗដែលអ្នកទាំងអស់គ្នាច្បាស់ជាស្គាល់ដូចជា Genki Sushi ជាហាងម្ហូបបែបជប៉ុន និង ហាង De Boat ដែលផ្តោតលេីម្ហូបថៃ។ សម្រាប់អ្នករកអីផ្អែមៗ ជាន់នេះក៏មានហាងនំ 21 Bakery​​​​​​​​​​​​​ ដែរ។

ឃ្លានតែគុជជាមួយសាច់មាន់រសជាតិបែបកូរ៉េ ក៏មិនបាច់ទៅណាឆ្ងាយដែរ សាក Kokekokko ជាមួយ K Tea ក៏បាន ​​​​ជាមួយ Gong Cha ក៏បាន។

ត្រៀមកាមេរ៉ាឲ្យហើយ ចាំឡើងទៅជាន់ទី​ 2 ហ្ហា៎! ផ្នែកមួយនៃជាន់នេះគឺមានឈ្មោះថា Fun Street ដែលត្រូវបានគេតុបតែងឡេីងដូចនៅក្នុងរឿងហុងកុងចឹង មានចំណតឡានក្រុងសិប្បនិម្មិត គំនូសថ្មើរជើង ផ្ទាំងផ្លាកធំៗ ពណ៌ចាំងៗតុបតែងពេញហ្នឹង ថតនៅជ្រុងណាក៏រូបចេញមកអែមដែរ។ អ្នកទាំងអស់គ្នាអាចថតរូបនៅទីនេះ រួចផុសអួតមិត្តភក្តិថាបានមកលេងហុងកុងអីចឹងហ៎ា្ហ! 

នៅជាន់នេះក៏មានហាងកាហ្វេទំនងៗជាច្រើនដូចជា ហាងកាហ្វេបែបជប៉ុន T-Toys ដែលមានតុក្កតាតុបតែងក្នុងរឿង Anime និងរឿង Marvel និង ហាងកាហ្វេ NaCha ដែលមានលក់កាហ្វេឈ្ងុយៗ និង ម្ហូបទំនងៗ។​ 

ចង់ញ៉ាំតែគុជ អាចមក ChiCha San Chen និង Honey Tea បាន! ហាងទាំងពីរនេះមានកន្លែងអង្គុយធំទូលាយជាមួយនឹងការតុបតែងយ៉ាងមានសោភ័ណភាព។ អ្នកទាំងអស់គ្នាក៏អាចមកសាកស៊ុបម៉ាឡាតាំងនៅ Kai Xin បានដែរ។ ដឹងតែដកចិត្តមិនបាន ជាពិសេសសម្រាប់អ្នកចូលចិត្តហឹរហ្នឹងម៉ង។ 

ទំរាំតែដើរលេងនៅ Fun Street​ ចប់ ដឹងតែអស់កម្លាំងឃ្លានហើយ ចឹងឡើងជាន់ទី 3 ញ៉ាំអីសិនម៉ោ!  Kungfu Kitchen នៅហ្វាន់ម៉លមានមុខម្ហូបថ្មីៗ ហើយកន្លែងអង្គុយកាន់តែធំទូលាយជាងមុនព្រោះ Kungfu Kitchen មានដល់ទៅពីរជាន់។ បានទៅពេលល្ងាចៗអី ញ៉ាំនៅស៊ុបមើលថ្ងៃលិចនៅលើដំបូល KFK Rooftop ដឹងតែអ៊ែមម៉ង។

ចំណែកហាងកាហ្វេ CO-Creative Corner វិញមានទីតាំងនៅទល់មុខហ្នឹងម៉ង ហើយមានទីធ្លាធំ ស្ងាត់ ល្អបំផុតសម្រាប់អ្នកអង្គុយរៀន ឬ​ ធ្វេីការបណ្តេីរ ផឹកកាហ្វេបណ្តេីរអីចឹង។​ នៅជាន់នេះក៏មាន Frappe Kakigori ដែលជាហាងទឹកកកឈូសបែបជប៉ុន​និង Tastee Burger ដែលមានបឺហ្គឺជាមួយនំបុ័ងពណ៌ខ្មៅដែរ។ 


ចង់ទៅថតរូបលេងនៅកន្លែងដែលមានទីធ្លាធំស្អាត អាហារទំនងៗ កុំភ្លេចមកចូលមកលេងនៅហ្វាន់ម៉លទួលគោកណ៎ា!

Fun Mall TK

  • Fun Mall, Phnom Penh, Cambodia

ព័ត៌មានគួរតែអានបន្ទាប់