ភោជនីយដ្ឋានជប៉ុនដ៏ល្បីទូទាំងសកលលោក “FUMIZEN” បានបើកបង្ហាញខ្លួនជាលើកដំបូងនៅក្រុងសៀមរាប

ខេត្តសៀមរាប ប្រទេសកម្ពុជា - ភោជនីយដ្ឋាន Fumizen ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកបានមកដល់ហើយ! ភោជនីយដ្ឋានដែលបម្រើអាហាររសជាតិដើមមកពីប្រទេសជប៉ុននេះ បានមានវត្តមាននៅក្នុងវិស័យនេះអស់ ជាង 40 ឆ្នាំ និងបានបង្កើតនូវយីហោផ្ទាល់ខ្លួនដែលត្រូវបានទទួលស្គាល់ជាវិជ្ជមាននៅទូទាំងប្រទេសជប៉ុន។ វាត្រូវបានទទួលស្គាល់ថាបានផ្តល់នូវអាហាររសជាតិដើមមកពីប្រទេសជប៉ុនលំដាប់ខ្ពស់ ដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ជាមួយនឹងបរិយាកាសដ៏កក់ក្តៅ និងមានលក្ខណៈដូចជានៅគេហដ្ឋាន បានធ្វើឱ្យគ្រប់គ្នាចង់មកម្តងហើយម្តងទៀត។

 

Fumizen ចាប់ផ្តើមបើកបម្រើអតិថិជនចាប់ពីថ្ងៃសុក្រ ទី 10 ខែកក្កដា ឆ្នាំ 2020 នៅសណ្ឋាគារ Aviary Hotel ដែលមានអាសយដ្ឋាននៅអាគារលេខ 9 ផ្លូវទេពវង្ស ខេត្តសៀមរាប ប្រទេសកម្ពុជា។ វាគឺជាវេលាដ៏នក្ខត្តឫក្សមួយដែលបាននាំមកជូននូវ Fumizen ទៅដល់មជ្ឈមណ្ឌលទេសចរនៃប្រទេស និង ផ្តល់ទៅដល់ទេសចរក្នុងស្រុក អន្តរជាតិ និង អ្នកដំណើរនានា នូវបទពិសោធន៍ទទួលទានអាហារបែបជប៉ុនដែលមិនធ្លាប់មានពីមុនមក។

ផល្លី ជាមេចុងភៅនៅ Fumizen ដែលបានឆ្លងកាត់នូវវគ្គហ្វឹកហាត់ដោយផ្ទាល់នូវសិល្បៈរៀបចំចំណីអាហារបែបជប៉ុន បាននាំមកនូវជំនាញដ៏ពិតប្រាកដរបស់ខ្លួនដើម្បីបម្រើដល់អតិថិជនដែលអញ្ជើញមកភោជនីយដ្ឋាន បានគូសបញ្ជាក់ថា «អាហារប្រចាំត្រកូលរបស់យើងគឺ Tonkatsu គឺជាអ្វីដែលធ្វើឱ្យយើងមានមោទនភាព និង មានភាពរីករាយក្នុងការបម្រើជូននូវសាច់ដែលត្រូវបានជ្រើសដោយប្រុងប្រយ័ត្ន និង មានគុណភាពខ្ពស់ដោយរក្សាទុកឱ្យមានរសជាតិស្រួយឆ្ញាញ់ ទៅដល់អតិថិជនរបស់យើង» ។

Tonkatsu គឺជាអាហារសាច់ជ្រូកបែបជប៉ុនដែលត្រូវបានបំពងឱ្យស្រួយ និង ជាអាហាររសជាតិបែបជប៉ុនដ៏ពេញនិយមបំផុត។ សាច់ផ្នែកចង្កេះ និង សាច់ជាប់ចង្កេះ ត្រូវបានប្រឡាក់ជាមួយនឹងម្ស៉ៅនិងស៊ុត លាយជាមួយនឹងកំទេចនំប៉័ង ដើម្បីបំពងឱ្យស្រួយ និង ត្រូវបានបម្រើក្នុងសភាពក្តៅអ៊ុនៗ។ ដើម្បីទទួលបានបទពិសោធន៍ទទួលទានអាហារ Tonkatsu ដ៏ល្អបំផុត គេចាំបាច់ត្រូវបញ្ជាកម៉្មង់នូវ teishoku (អាហារឈុត) ដែលនាំមកជាមួយនូវស្ពៃហាន់ជាចំណិតៗ បាយស និង ស៊ុប miso (ស៊ុបសណ្តែកដែលត្រូវបានរម្ងាស់ទុក) និង ជ្រក់បែបជប៉ុន។

Joffrey Thin-Gris អ្នកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថា «ការចាប់បដិសន្ធិនៃភោជនីយដ្ឋានដូច Fumizen បាននាំមកនូវការប្រកួតប្រជែងមួយកម្រិតទៀតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន។ វាក៏បង្កើតនូវឥទ្ធិពលជាវិជ្ជមានដ៏សំខាន់មួយដល់ការលូតលាស់នៃវិស័យសេដ្ឋកិច្ចនៃប្រទេស ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពក្រោយជម្ងឺកូវីដ១៩ តាមរយៈការបង្កើតនូវការងារ និង ប្រាក់ចំណូលទៅដល់ភ្នាក់ងាររដ្ឋាភិបាល»។ Thin-Gris បានគូសបញ្ជាក់បន្ថែមថា «អាហារបែបជប៉ុនមានរួមផ្សំនូវអាហារដ៏សម្បូរបែបជាច្រើនដែលអតិថិជនអាចជ្រើសរើសបាន ហើយវាមិនកំណត់ត្រឹមតែ sushi ទេ។ យើងសូមអំពាវនាវឱ្យអតិថិជនបានជ្រាបថា ភោជនីយដ្ឋានជប៉ុនជាច្រើនមានអាហារប្រចាំត្រកូលរៀងៗខ្លួន ហើយ Fumizen មានឯកទេសក្នុងការរៀបចំអាហារ Tonkatsu បែបប្រពៃណីជប៉ុន»។

Fumizen ក៏មានផ្តល់នូវអាហារតាមរដូវកាលបែបជប៉ុនដែលមានឱជារសជាច្រើនទៀត រាប់ចាប់ពី sashimi ដែលត្រូវបានហាន់ស្តើងៗនិងស្រស់ៗ shabu-shabu ដែលត្រូវបានចម្អិននៅក្នុងទឹកស៊ុបសុខភាព soba ពិសេសដែលនាំមកនូវរសជាតិដ៏សម្បូរបែបនៃសាច់ជ្រូកខ្មៅដែលមានគុណភាពខ្ពស់ ប្រភេទអាហារស៊ូស៊ីជាច្រើនប្រភេទ មី udon លាយជាមួយនឹងគ្រឿងសមុទ្រដែលត្រូវបានបំពងយ៉ាងស្រួយឆ្ងាញ់ និង អាហារជាច្រើនទៀតដែលអាចទទួលទានបានជាមួយនឹងអំបិលtruffle អំបិលថ្ម ទឹកជ្រលក់ tartar និង ទឹកជ្រលក់ដទៃទៀតដែលផ្តល់នូវឱជារសពិសេសដល់អាហារនីមួយៗ។ យើងនាំមកនូវរសជាតិនៃអាហារទៅតាមរដូវកាលនីមួយៗរបស់វា។

ថ្នាក់ដឹកនាំនៃភោជនីយដ្ឋានឈ្វេងយល់ច្បាស់នូវភាពស្មុគ្រស្មាញនៃការរៀបចំអាហារបែបជប៉ុន ដែលប្រៀបបានទៅនឹងការរៀបចំប្រកបដោយគុណភាពខ្ពស់ ដូច្នេះគេត្រូវធានាថារាល់សាច់ត្រី សាច់សត្វ និង បន្លែ ត្រូវបានដាំពីកសិដ្ឋានដែលគ្មានប្រើគីមីនៃប្រទេសជប៉ុន។ វាធានាថា Fumizen ផ្តល់នូវផលិតផលដែលមានរសជាតិដើមមកពីប្រទេសជប៉ុនតែមួយគត់ ដើម្បីបម្រើដល់អតិថិជនខ្លួន ឱ្យបានទទួលនូវបទពិសោធន៍ទទួលទានអាហាររសជាតិដើមបែបជប៉ុន។

ភោជនីយដ្ឋានផ្តោតលើការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និង​ស្របជាមួយគ្នានេះ លោកស្រី Carine Lantignac (នាយកនៃ One Step Into) បានផ្តល់នូវវគ្គហ្វឹកហ្វឺនជាច្រើនសប្តាហ៍និង​បែបជប៉ុន ដល់បុគ្គលិក Fumizen ដោយមានគោលដៅផ្តល់នូវគុណភាព និង ភាពផ្ចិតផ្ចង់នៃភាពលម្អិតផ្នែកសេវាកម្មបែបជប៉ុន ធ្វើឱ្យភោជនីយដ្ឋានទទូលបាននូវលក្ខណៈដើមតាមរយៈការផ្តល់វគ្គហ្វឹកហ្វឺនដល់បុគ្គលិកឱ្យបម្រើការបែបជប៉ុន។ វាច្បាស់ណាស់ថា អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលលើសពីការរំពឹងទុក គួបផ្សំជាមួយនឹងទីកន្លែងដ៏ល្អឥតខ្ចោះ។

Fumizen ផ្តល់នូវបន្ទប់ឯកជនសម្រាប់មនុស្ស 6 នាក់ ដែលអាចធ្វើការកក់ជាមុនតាមរយៈទូរសព្ទ ឬ អ៊ីម៉េល សម្រាប់ក្រុមគ្រួសារ និង​ ការជួបជុំពាណិជ្ជករក្នុងទ្រង់ទ្រាយតូច។ ដើម្បីស្វាគមន៍អតិថិជនទៅកាន់ភោជនីយដ្ឋាន Fumizen នឹងផ្តល់ជូននូវកម្មវិធីពិសេស «ទិញ 1 ទទួលបាន 1 និង​ ភេសជ្ជៈ 1» ពេញមួយខែកក្កដានេះ ដែលនឹងមានការផ្លាស់ប្តូរជារៀងរាល់សប្តាហ៍ ដោយផ្តល់នូវអាហារឈុតផ្សេងៗ ដែលអាចជ្រើសរើសបាន។

  • The Aviary Hotel located at No. 9, Tep Vong Street, Siem Reap, Cambodia
FUMIZEN

ព័ត៌មានគួរតែអានបន្ទាប់

See all