Fu Lu Zu
- Sofitel Phnom Penh Phokeetra, 26 Old August Site Sothearos Boulevard Sangkat Tonle Bassac, Phnom Penh
- (+855) 23 999 200
កម្ពុជា, ០១ មិថុនា ២០២០ - បន្ទាប់ពី ២ ខែដែលមានការរាតត្បាតវីរុស កូវីដ-១៩ បច្ចុប្បន្នស្ថានភាពមានការស្រាកស្រាល មិនសូវជាមានហេតុឲ្យភ័យព្រួយច្រើន និងការដាក់កំហិតមួយចំនួនត្រូវបានលើកលែង ជាហេតុដែលភោជនីយដ្ឋានមួយចំនួនចាប់ផ្ដើមដំណើរការសារជាថ្មី ក្នុងនោះក៏មានភោជនីយដ្ឋាន Fu Lu Zu ផងដែរ។
Fu Lu Zu ជាភោជនីយដ្ឋានបម្រើអាហារចិនប្រណិតៗជាច្រើនជម្រើស ដែលមានទីតាំងស្ថិតនៅលើសណ្ឋាគារផ្កាយ ៥ Sofitel Phnom Penh Phokeetra។ អាហារមួយមុខៗរបស់ភោជនីយដ្ឋាន Fu Lu Zu ត្រូវបានសម្រិតសម្រាងពីមេចុងភៅជនជាតិចិនដ៏ចំណានដែលនឹងចែករំលែកនូវចំណេះដឹងលើអាហាររសជាតិដើមពីតំបន់ស៊ីឆ័ន ដែលជាស្រុកកំណើតរបស់ខ្លួនផ្ទាល់។ ជាធម្មតា អាហារស៊ីឆ័នមានរសជាតិមុត ដោយសារការប្រើប្រាស់គ្រឿងទេសមានលាយជាមួយនឹងខ្ទឹមស និងម្ទេស ជាពិសេសគឺម្រេចស្រុកស៊ីឆ័ន។
ដើម្បីស្វាគមន៍អតិថិជន និងផ្ដល់ជូននូវបទពិសោធន៍អាហារចិនរសជាតិដើមឥតខ្ទោះរបស់ ភោជនីយដ្ឋាន Fu Lu Zu មេចុងភៅ Yang Guojian បង្ហាញនូវមុខម្ហូបអាហារពេលព្រឹកថ្មីបែបស៊ីឆ័ន ដែលមានការច្នៃរសជាតិយ៉ាងពិសេស។ ក្នុងនោះរួមមាន បាយមាន់ហៃណាំ បាយទាខ្វៃ គុយទាវ ឬ ខគោ។ មុនម្ហូបនីមួយៗត្រូវបានរៀបចំយ៉ាងល្អ និងមានគុណភាពខ្ពស់។
បន្ថែមពីលើសេចក្ដីប្រកាសបើកសារជាថ្មីនេះផងដែរ ភោជនីយដ្ឋាន Fu Lu Zu ផ្ដល់អាហារពេលព្រឹកដែលរៀបរាប់ខាងលើក្នុងតម្លៃពិសេស។ មួយចានតម្លៃត្រឹម $8.80 តែប៉ុណ្ណោះ។ ទៅ ភោជនីយដ្ឋាន Fu Lu Zu ឥឡូវនេះដើម្បីរីករាយនឹងការបរិភោគអាហារពេលព្រឹកយ៉ាងប្រណិតជាមួយក្រុមគ្រួសារ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ 023 999 200 ឬ កក់នៅទីនេះ
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.