ភោជនីយដ្ឋាន វ័នម៉រ
- #37 Street 315 Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
- 023 888 222
ឲ្យតែដល់ពាក់កណ្ដាលឆ្នាំម្ដងៗ រឿងដែលអ្នកចូលចិត្តញ៉ាំទាំងអស់គ្នាមិនដែលភ្លេចនោះគឺ ទុរេន តែម្ដង។ ក្នុងឱកាសដ៏កម្រមួយនេះ ភោជនីយដ្ឋាន វ័នម៉រ មានការចេញនូវមីនុយបង្អែមដ៏ពិសេសមួយគឺ បាយដំណើបទុរេន ដែលជាបង្អែមដ៏ពេញនិយម និងធ្វើឲ្យមនុស្សមិនតិចទេញញឹមស្ញេញស្ញាញពេលបានញ៉ាំវា។
ភោជនីយដ្ឋាន វ័នម៉រ មិនដែលឲ្យអតិថិជនរបស់គេខកចិត្តទេ ក្នុងការបម្រើជូននូវអាហារឆ្ងាញ់ៗ បែបអាសុី ជាពិសេសគឺបែបខ្មែរយើងតែម្ដង ជាមួយភេសជ្ជៈ និងបង្អែមផ្សេងៗដែលសុទ្ធតែមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។
ម្ហូបអាហារឆ្ងាញ់ ក៏ត្រូវបញ្ចប់ទៅជាមួយនឹងបង្អែមឆ្ងាញ់ដែរ ត្រូវទេអ្នកទាំងអស់គ្នា? នៅភោជនីយដ្ឋាន វ័នម៉រ អ្នកអាចទទួលបានបង្អែម បាយដំណើបទុរេន ដ៏ផ្អែមល្ហែមមួយចានភ្លាមៗ ដោយគ្រាន់តែកុម្ម៉ង់អាហារ ២ មុខតែប៉ុណ្ណោះ ដែលអាហារ ២ មុខនោះអាចជ្រើសរើសចេញមកពីចំណោមអាហារចំនួន ៥ មុខរួមមាន៖
ត្រីរ៉ស់បំពងស្លឹកក្រូចសើច
សម្លម្ជូរល្ហុងខួរក្ដាម
ប្រហុកអាំងជ្រុញ
សម្លកកូរត្រីឆ្លាំង
អាម៉ុកដូងខ្ចីគ្រឿងសមុទ្រ
ប្រូម៉ូសិនពិសេសនេះមានចាប់ពី ថ្ងៃទី៥ រហូតដល់ថ្ងៃទី១៩ ខែមិថុនា នេះ ចាប់ពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃតែម្ដង! ចាំដល់ណាទៀត? កុំភ្លេចទៅសាកទាំងអស់គ្នាណា៎!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.