foodpanda ចាប់ដៃគូជាមួយ Brocco ក្នុងការដឹកជញ្ជូនអាហារសុខភាពតាមរយៈ pandasend

foodpanda បានបន្ថែមសេវាថ្មីមួយទៀតដែលមានឈ្មោះថា pandasend ជាសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត ដែលសិក្ត័សមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ អាជីវកម្មធន់តូច និងមធ្យម ។ល។ ស្របទៅនឹងការផ្លាស់ប្តូរនៃពេលបច្ចុប្បន្ន ល្បឿន និងភាពងាយស្រួលបានក្លាយជាអាទិភាពចម្បងរបស់ pandasend និងដៃគូសហការ ក្នុងគោលបំណងនាំមកនូវភាពងាយស្រួល តម្លៃកាន់តែប្រសើរឡើង និងកាត់បន្ថយរយៈពេលដឹកជញ្ជូន។
ដោយសារតែកត្តាទាំងនេះទើប pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើន។

ក្នុងនោះមាន ប្រូខូ - Brocco ហាងប្រភេទអាហារសុខភាព Keto ដែលគ្មានជាតិស្ករ មិនប្រើប្រាស់ប៊ីចេង  និង ទឹកបន្លែ ផ្លែឈើ ស្រស់ៗ ដែលមានការដឹកជូនអតិថិជនភ្លាមៗ បានធ្វើការសហការជាមួយ pandasendសំរាប់សេវាដឹកជញ្ជូនរហ័សក្នុងគោលបំណងរក្សាគុណភាពអាហារបន្ថែមភាពងាយស្រួលដល់អាជីវកម្មនិងអតិថិជនរបស់គាត់។ សុខភាពគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃជីវិតប្រចាំថ្ងៃរបស់យើង ជាមួយនឹងការមមាញឹកបងប្អូនមួយចំនួនប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីរៀបចំអាហារត្រឹមត្រូវនៅទីនោះ Brocco ដើរតួសំខាន់ក្នុងការផ្តល់នូវដំណោះស្រាយរហ័ស និងមានផាសុខភាព។

សម្រាប់អតិថិជនដែលចង់់ធ្វើការកុម្ម៉ង់ លោកអ្នកអាចចូលទៅកាន់ facebook របស់ brocco  ហើយប្រើប្រាស់កូដ "pandasend01" នឹងទទួលបានការរបញ្ចុះតម្លៃ ១០% ភ្លាមៗ គួរបញ្ជាក់ផងដែរថា៖  លេខកូដនេះមានប្រសិទ្ធភាពត្រឹម រយៈពេល 2 សប្តាហ៍ ចាប់ពីថ្ងៃចេញផ្សាយអត្ថបទ និងរហូតដល់ 2 សប្តាហ៍ត្រូវបានបញ្ចប់។ សម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងចង់ចូលរួមសហការ និងជាដៃគូអាជីវកម្មរបស់ pandasend ចាប់ផ្ដើមប្រើប្រាស់  https://pandasend-kh.com

foodpanda គឺជាក្រុមហ៊ុនដែលផ្ដល់ជូននៅសេវាដឹកជញ្ជូនម្ហូបអាហារ ទំនិញ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល។ សម្រាប់អតិថិជនថ្មីដែលចង់ធ្វើការកម្ម៉ង់់ អាចធ្វើការទាញយកកម្មវិធីទូរសព្ទនៅលើ Apple App Store និង Google Play Store ហើយប្រើប្រាស់កូដ “HELLOPANDA” ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 50%៕ 

ព័ត៌មានគួរតែអានបន្ទាប់