ដើម្បីផ្តល់ជាកម្លាំងចិត្តដល់រដ្ឋាភិបាលនៅខេត្តព្រះសីហនុ foodpanda បានផ្តល់ជាកាដូពិសេសដល់ពួកគាត់
ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃ ដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។
ជាក់ស្តែងករណីជម្ងឺកូវីដ១៩កំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៦ មីនា ២០២១ ក្រុមហ៊ុន foodpanda បានរៀបចំ សម្ភារៈការពារកូវីដ១៩ ចាំបាច់ ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងព្យាយាមចូលរួមក្នុងការទប់ស្កាត់យ៉ាងមោះមុតនៅខេត្តព្រះសីហនុយើងផងដែរ។
សម្រាប់អំណោយ ដែលចែកជូន ដោយ ក្រុមហ៊ុន foodpanda រួមមាន៖ ម៉ាស់ ការពារមេរោគ ៥៤ ប្រអប់ ទឹកអាល់កុល សម្លាប់មេរោគ ចំណុះ ១០០ml ចំនួន ៣០០ដប និង ទឹកសុទ្ធចំនួន ៣០ កេស។ គួរបញ្ជាក់ផងដែរថា ការធ្វើឡើងនេះគឺក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ជាមួយរដ្ឋាភិបាលដើម្បីចូលរួមលុបបំបាត់នូវការរាតត្បាតនៃជម្ងឺមួយនេះ។
តោះចូលរួមចំណែកទប់ស្កាត់ការរីករាលដាលទាំងអស់គ្នាជាមួយរដ្ឋាភិបាល បើមិនចាំបាច់កុំចេញពីផ្ទះ។ អ្នកអាចប្រើប្រាស់ foodpanda សម្រាប់ធ្វើការកុម្ម៉ង់អាហារ និងទំនិញផ្សេងជាមួយសេវាដឹកជូនដល់ទីតាំងយ៉ាងឆាប់រហ័ស និងសុវត្ថិភាព។
ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ៕