foodpanda បាននាំដៃគូសហការទៅដំណើរកម្សាន្តនៅខេត្ត សៀមរាបចំនួន ២​ យប់ ៣ ថ្ងៃ 

កាលពីខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុមហ៊ុន foodpanda បានធ្វើការនាំដៃគូដឹកជញ្ជូនទៅដំណើរកម្សាន្តនៅខេត្ត សៀមរាបក្នុងរយៈពេល ២ យប់ ៣ ថ្ងៃក្នុងគោលបំណងលើកទឹកចិត្ត និងថ្លែងអំណរគុណទៅដល់ ដៃគូដឹកជញ្ជូនដែលខិតខំប្រឹងប្រែងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ក្នុងដំណើរកម្សាន្តនេះ ដៃគូដឹកជញ្ជូន foodpanda បានទៅទស្សនាមើលប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ បាញ់ធ្នូ ទស្សនាផ្ទះជនជាតិ មានការញាំុអាហារជុំគ្នា និងមានការចាប់រង្វាន់ផ្សេងៗជាច្រើនទៀត។​ 

មិនតែប៉ុណ្ណោះ​ សម្រាប់ដៃគូដឹកជញ្ជូនដែលទទួលបានការផ្កាយច្រើ​នជាងគេ ក៏មានការជួបជុំគ្នា និងការចាប់រង្វាន់ជាច្រើនដែលមានដូចជា ម៉ាសីុនក្រឡុក កង្ហារ ឆ្នាំងដាំបាយ និងរង្វាន់ធំជាងគេគឺ ម៉ូតូអេឡិចត្រូនិច ដើម្បីអបអរសាទរដល់ដៃគូដឹកជញ្ជូនឆ្នើមរបស់ foodpandaផងដែរ។​ 

ចុងបញ្ចប់ក្រៅពីការដើរកម្សាន្ដ និងពិធីជប់លៀង foodpanda ថ្មីៗនេះក៏មានវគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក​ និងការចែកមួកសុវត្ថិភាពសរុបជាង 250 សម្រាប់ដៃគូដឹកជញ្ជូន foodpanda ដើម្បីជាការការពារ និងរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក​ដើម្បីធានានូវសុវត្ថិភាព រាល់ពេលដឹកជញ្ជូនម្ហូបទៅកាន់អតិថិជន។ 

foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារការផ្ដល់ជូនសេវាកម្មរហ័សទាន់ចិត្ត តម្លៃដឹកជញ្ជូនសមរម្យ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាហេតុធ្វើឲ្យ foodpanda មានការពង្រីកខ្លួនយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រច្រើន។ foodpanda បានប្ដេជ្ញានឹងខិតខំឲ្យអស់ពីចិត្ត ដើម្បីបន្ដរក្សាសេវាកម្មល្អ និងពង្រីកខ្លួនដើម្បីផ្ដល់ភាពងាយស្រួលក៏ដូចជាការងារជូនប្រជាពលរដ្ឋកម្ពុជាក្នុងបណ្ដាខេត្តក្រុងផ្សេងៗនិងសេវាកម្មផ្សេងៗទៀតក្នុងពេលឆាប់ៗនេះផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន foodpanda សូម​ចូល​ទៅ​កាន់​គេហទំព័រ៖ www.foodpanda.com.kh ឬ​ទំនាក់ទំនង​ចុះ​ឈ្មោះជា​ដៃគូ​ដឹក​ជញ្ជូន​ក្រុមហ៊ុន foodpanda តាម​រយៈ៖ https://rider.foodpanda.com.kh៕

 

ព័ត៌មានគួរតែអានបន្ទាប់