ដល់ក្រុងព្រះសីហនុស្រេច! ជាមួយ foodpanda ដល់ទីណាក៏មានអីញ៉ាំ!
តាមការសន្យា foodpanda បានពង្រីកខ្លួនកាន់តែធំទូទាំងខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដើមឆ្នាំ 2021 នេះ foodpanda បានបង្ហាញខ្លួនក្នុងក្រុងទេសចរណ៍ដ៏ធំមួយទៀតរបស់កម្ពុជានោះគឺក្រុងព្រះសីហនុ។
នៅថ្ងៃទី 12 ខែ មករា ឆ្នាំ 2021 foodpanda បានបើកដំណើរការសេវាកម្មដឹកជញ្ចូនដំបូងក្នុងក្រុងព្រះសីហនុ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការកុម្ម៉ង់ទិញ និងទទួលទានអាហារសម្រាប់ប្រិយមិត្ត រស់នៅទីនោះផ្ទាល់ និងភ្ញៀវទេសចរ។ អ៊ីចឹងអ្នកក្រុងព្រះសីហនុ ត្រៀមខ្លួនរួចនៅ?
កាន់តែពិសេសទៀតនោះ គឺការបើកបង្ហាញខ្លួនជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសៗសម្រាប់អ្នកក្រុងព្រះសីហនុផ្ទាល់។ ការផ្ដល់ជូនរួមមាន៖
- ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស
- អតិថិជនថ្មីនឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗដល់ទៅ $3 សម្រាប់ការកុម្ម៉ង់ហៅចាប់ពី $6 ឡើងទៅ ជាមួយនឹងការប្រើប្រាស់កូដ “HELLOSHV”
- ទទួលបានការបញ្ចុះ 20% បន្ថែមលើគ្រប់ហាង និងភោជនីយដ្ឋានទាំងអស់ដែលមាននៅលើ foodpanda ចាប់ពីថ្ងៃទី 19 ខែ មករា ដល់ ថ្ងៃទី 2 ខែ កុម្ភៈ ឆ្នាំ 2021។
ចំណែកឯជម្រើសហាង និងភោជនីយដ្ឋានមានច្រើនមិនខ្វះ តាំងពីអាហាររហ័សបែបប៊ឺហ្គឺរ មាន់បំពង ភីហ្សា បុកល្ហុកក្ដាមប្រៃ ឬ ជាភេសជ្ជៈតែគុជ និងកាហ្វេ។
មកចាប់ផ្ដើមជាមួយអាហាររហ័ស ប្រិយមិត្តអាចកុម្ម៉ង់បានពីហាងល្បីៗដូចជា KFC, Mike’s Burger House និង The Pizza Company ដែលមានបម្រើជូនប៊ឺហ្គឺរ សាច់មាន់បំពង ភីហ្សា ស្ប៉ាហ្គែទី ឆ្ងាញ់ៗជាច្រើនរសជាតិ។ តែបើចង់ជាអាហារសម្រន់ កុំភ្លេច Pong និង Potato Corner។
សម្រាប់អ្នកពិសាកាហ្វេរាល់ព្រឹក ឬ តែទឹកដោះគោក្រោយអាហារពេលថ្ងៃ Starbucks, KOI Thé, June Cafe, An cha, Tiger Sugar, Dakasi, Bobi Coffee & Green tea ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។
ប៉ុន្ដែបើកំពុងតែស្វែងរកអាហារចិន ប្រិយមិត្តក៏អាចកុម្ម៉ង់បានពី XIAO DONG BEI ហាងអាហារចិនដ៏ល្បីប្រចាំក្រុងព្រះសីហនុ។ ហើយបើចង់ជាបុកល្ហុង អាចសាកបានពីហាង រ៉ាយន បុកល្ហុង។
ឆ្ងាញ់មាត់ហើយពេលនេះ អត់បាច់ទៅក្រៅទិញហើយ ទទួលបានការបញ្ចុះតម្លៃ ហើយដឹកមកដល់ផ្ទះដោយឥតគិតថ្លៃទៀត។
នៅចាំអីទៀត អ្នកក្រុងកំពង់់សោម! តោះ ទាញយកកម្មវិធី foodpanda លើទូរស័ព្ទដៃទាំងអស់គ្នា ដើម្បីរីករាយនឹងអាហារក្ដៅៗ ដឹករហ័សទាន់ចិត្ត ព្រមទាំងប្រូម៉ូសិនឥតឈប់ឈរ៕