សេវាកម្មដឹកជញ្ជូនថ្មី pandasend របស់ foodpanda បានបើកដំណើរការជាផ្លូវការដល់អតិថិជនរបស់ខ្លួន

ថ្មីៗនេះ កាលពីថ្ងៃទី 25​ មេសា ឆ្នាំ2023 ក្រុមហ៊ុន foodpanda បានប្រកាសដាក់ដំណើការសេវាកម្មថ្មី pandasend របស់ខ្លួនជាផ្លូវការក្នុងរាជាធានីភ្នំពេញ។ pandasend ជាសេវាកម្មដឹកជញ្ជូនតាមតម្រូវការ ដែលអាចជួយលោកអ្នកក្នុងការផ្ញើកញ្ចប់អីវ៉ាន់ អាហារ ឯកសារ និងកាដូហ័សទាន់ចិត្ត ជាមួយនិងតម្លៃសមរម្យទៅកាន់អតិថិជន ដៃគូអាជីវកម្ម គ្រួសារ និងមិត្តភក្ដិ ដែលស័ក្តិសមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ អាជីវកម្មធុនតូច និងមធ្យម ។ល។

គួរបញ្ជាក់ផងដែរថា foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខមួយក្នុងប្រទេសកម្ពុជា តែងតែគិតគូយ៉ាងម៉ត់ចត់ក្នុងការពាំនាំអ្វីដែលថ្មី ហើយផ្ដល់ភាពងាយស្រួលជូនដល់ប្រជាជនកម្ពុជា ដើម្បីសម្របទៅនឹងបរិបទរស់នៅថ្មី។

ហេតុអ្វីគួរជ្រើសរើស pandasend?

ជាមួយនឹងសេវាកម្ម pandasend លោកអ្នកអាចប្រើប្រាស់បាននៅលើ (App) កម្មវិធី foodpandaផ្ទាល់ក្នុងទូរស័ព្ទដៃ នោះលោកអ្នកនឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងការដឹកជញ្ជូន ដោយចំណាយថវិកាតិចតែចំណេញពេលវេលាច្រើន ជាមួយនឹងប្រព័ន្ធតាមដានអីវ៉ាន់ច្បាស់លាស់ទៅតាមពេលវេលាដែលបានកំណត់ឲ្យត្រូវតាមម៉ោងជាក់ស្តែង។ 

pandasend ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែបញ្ចូលព័ត៌មានរបស់អ្នកផ្ញើ អ្នកទទួល ទីតាំង លេខទូរស័ព្ទ នោះ foodpanda នឹងរៀបចំអ្នកដឹកជូនលោកអ្នកភ្លាម។ បន្ទាប់ពីអ្នកដឹកជញ្ជូនទទួលអីវ៉ាន់ពីដៃលោកអ្នករួចហើយ លោកអ្នកអាចតាមដាន បន្ដផ្ទាល់ រហូតការដឹកជញ្ជូនទទួលបានជោគជ័យ។ ចុចត្រឹមពីរបីដងប៉ុណ្ណោះ អាជីវកម្ម និងការផ្ញើអីវ៉ាន់របស់អ្នកកាន់តែប្រសើរជាងមុនជាមួយ pandasend។ 

តើ pandasend សម្រាប់អ្នកណាខ្លះ?

សេវាកម្មថ្មី pandasend បង្កើតឡើងសម្រាប់ម្ចាស់អាជីវម្ម និងអតិជិជនទូទៅជាលក្ខណៈបុគ្គល អាចប្រើប្រាស់យ៉ាងងាយស្រួលក្នុងការផ្ញើកញ្ចប់អីវ៉ាន់ កាដូ ឬឯកសារផ្សេងៗ ទៅកាន់អតិថិជន សាច់ញាតិ បងប្អូន ឬមនុស្សជាទីស្រលាញ់របស់ខ្លួន ដោយចំណាយពេលខ្លី ចំណាយថវិការតិច និងទំនុកចិត្តខ្ពស់។

សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត pandasend បានបើកដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី 25 ខែមេសា ឆ្នាំ 2023 នេះទូទាំងរាជធានីតែម្តង។ ខណៈខេត្តផ្សេងៗមួយចំនួនទៀតដូចជា ខេត្តសៀមរាប កំពង់ចាម ស្វាយរៀង ខេត្តព្រះសីហនុ កំពត តាកែវ​ កំពង់ស្ពឺ កោះកុង បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត​ ពោធ៍សាត់ និង កំពង់ឆ្នាំង នឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដូច្នេះសូមលោកអ្នករង់ចាំតាមដានទាំងអស់គ្នា។

ដោយឡែក ដើម្បីអបអរសាទរការដាក់អោយដំណើការជាផ្លូវការនូវសេវាកម្មថ្មី pandasend រាល់អតិថិជនដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តនេះនឹងទទួលបានការបញ្ចុះតម្លៃពិសេស​ 50% រហូតដល់ $3 ដែលការផ្តល់ជូននេះមានសុពលភាពរហូតចាប់ពីថ្ងៃទី 25 ខែមេសា ឆ្នាំ2023 ដល់ ថ្ងៃទី 25 ខែឧសភា ឆ្នាំ2023។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាម​រយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda ។

មើលវីដេអូបន្ថែមនៅទីនេះ

 

ព័ត៌មានគួរតែអានបន្ទាប់